កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៦ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បេក្ខជនខ្មែរអាមេរិកាំងនាំមុខក្នុងការបោះឆ្នោតក្រុងប្រឹក្សាក្រុង Long Beach។ កម្ពុជាប្រាប់អ.ស.ប.ថា ការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត នៅថ្ងៃអង្គារ។ បេក្ខជនប្រធានាធិបតីលោក Joe Biden មានសំឡេងនាំមុខកើនឡើងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ការតវ៉ាធ្វើឡើងនៅតាមទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ស្របពេលលទ្ធផលបោះឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។ ការព្យាយាមរបស់គណបក្សប្រជាធិបតេយ្យដើម្បីដណ្តើមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក ទំនងត្រូវរារាំងដោយគណបក្សសាធារណរដ្ឋ។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីអង្គការ OSCE រកមិនឃើញមានបញ្ហាជាប្រព័ន្ធក្នុងការបោះឆ្នោតអាមេរិកឆ្នាំនេះទេ។ ប្រទេសឥណ្ឌាអាចផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយខ្លួនឯងមុនកាលកំណត់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ៦ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតហ្វេសប៊ុក ទទួលបណ្តឹងរបស់ពលរដ្ឋ។ សាច់ញាតិតវ៉ាសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ទាមទារឲ្យដោះលែងអតីតមន្ត្រីបក្សជំទាស់។ មនុស្សជាង២០០នាក់ទៀត ធ្វើតេស្តកូវីដ លទ្ធផលអវិជ្ជមាន ក្រោយប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីហុងគ្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់គ្នា? មួយថ្ងៃក្រោយបោះឆ្នោត នៅតែគ្មានភាពច្បាស់លាស់ ខណៈពលរដ្ឋរង់ចាំលទ្ធផលបោះឆ្នោត។ រដ្ឋ Pennsylvania គឺជារដ្ឋសំខាន់ថ្មី ដែលមានលទ្ធផលឆ្នោតប្រកៀកប្រកិតគ្នាខ្លាំង។ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅតែមិនទាន់ដឹងលទ្ធផល។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump ដាក់ពាក្យបណ្តឹងមួយទៀត ទោះមានការច្រានចោលខាងផ្លូវច្បាប់ក៏ដោយ។ ការភ័យខ្លាចកើនឡើងចំពោះសុវត្ថិភាពរបស់បុគ្គលិករាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងគ្នាខ្លាំង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕