កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការអ្នកកាសែតគ្មានព្រំដែន ថ្កោលទោសការដាក់ពន្ធនាគារអ្នកកាសែតប្រចាំខេត្តកោះកុង។ អ្នកជំនាញ ស្នើឲ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩ ខណៈករណីឆ្លងត្រូវរាយការណ៍ថា ថយចុះខ្លាំង។ រីឯព័ត៌មានអន្តរជាតិមានដូចជា ម៉ាឡេស៊ី ព្រមានមីយ៉ាន់ម៉ាឲ្យសហការណ៍ជាមួយប្រេសិត បើមិនធ្វើដូច្នេះទេអាចត្រូវផាត់ចេញពីសន្និសីទកំពូលអាស៊ាននៅខែនេះ។ កូនប្រុសរបស់លោក Marcos ថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន។ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន សន្ទនាតាមទូស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden។ លោក Blinken ស្ថិតនៅក្នុងប្រទេសបារាំងដើម្បីស្តារសម្ព័ន្ធភាពឆ្លងកាត់មហាសមុទ្រអាត្លង់ទិកឡើងវិញ និងព័ត៌មានមួយចំនួនទៀត៕
ព័ត៌មានពេលរាត្រីរី៖ ៦ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការសិទ្ធិមនុស្សប្រើឱកាសបុណ្យភ្ជុំបិណ្ឌ សុំឲ្យមានការដោះលែងសកម្មជនបរិស្ថាន។ រដ្ឋបាលរាជធានីភ្នំពេញប្រាប់ពលរដ្ឋឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងពេលចេញចូលគ្រឹះស្ថានឯកជន និងសាធារណៈ។ លោក សម រង្ស៊ី រំឭកអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោនពីគ្រោះថ្នាក់នៃប្រទេសចិនចំពោះកម្ពុជា និងតំបន់។ ព័ត៌មានអន្តរជាតិមានដូចជា ប្រមុខអង្គការអូតង់ព្រមានថា គេមិនអាចមើលស្រាលលើសម្ព័ន្ធភាពរបស់អង្គការអូតង់នោះឡើយ។ លោក Biden ថា លោកនិងលោក Xi Jinping ឯកភាពគ្នាគោរពតាមកិច្ចព្រមព្រៀងស្ដីពីកោះតៃវ៉ាន់។ លោក Biden ថា ការបង្កើនកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកគឺ «ពិតជាអាចទៅរួច»។ ក្រុមសិទ្ធិមនុស្សនៅហ្វីលីពីនប្រឆាំងនឹងការឈរឈ្មោះរបស់កូនប្រុសលោក Marcos ជាបេក្ខជនប្រធានាធិបតី។ គណបក្សរុស្សីរួបរួមគ្នារបស់លោក Putin អះអាងជ័យជម្នះគ្រាមានការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោតនិងព័ត៌មានមួយចំនួនទៀត៕