កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលព្រមានប្រើវិធានការច្បាប់ប្រឆាំងការតវ៉ា ដែលដាក់សម្ពាធលើតុលាការ ក្នុងករណីលោក រ៉ុង ឈុន។ ព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកសភាទាំងពីរគណបក្សស្នើឲ្យ USAGM បញ្ចេញប្រាក់ ២០ លានដុល្លារសម្រាប់បង្កើនការទទួលបានសេវាកម្មអ៊ីនធឺណិត។ ព្យុះសង្ឃរា Isaias បង្កឲ្យមានការបំផ្លិចបំផ្លាញនៅសហរដ្ឋអាមេរិក។ គ្រោះទឹកជំនន់ និងការបាក់ដីនៅកូរ៉េខាងត្បូងបណ្ដាលឲ្យមនុស្ស ១៤ ស្លាប់។ ប្រទេសប៉ូឡូញមានកំណើនករណីឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតដែលមិនធ្លាប់មាន។ អាជ្ញាធរឥណ្ឌាបានដាក់កំហិតម៉ោងចរាចរណ៍នៅក្នុងតំបន់ Kashmir ដែលត្រួតត្រាដោយឥណ្ឌា មួយថ្ងៃមុនខួបមួយឆ្នាំនៃការដាក់តំបន់នេះឲ្យមានស្វ័យភាពដោយអន្លើ។ ថៃត្រៀមធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយខ្លួនឯង លើពលរដ្ឋខ្លួន៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីថា ច្បាប់សណ្តាប់ធ្នាប់សាធារណៈហាមឃាត់ស្លៀកពាក់ខើចលើខើចក្រោមបង្ហាញកេរភេទ ខណៈមានការរិះគន់រឹតបន្តឹងសិទ្ធិស្រ្តី។ កងសន្តិសុខ បំបែកក្រុមអ្នកតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន និងបណ្តាលឲ្យយុវតីពីរនាក់ រងរបួស។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ» ភាគទី១ ស្តីអំពី «ការប្រែប្រួលអាកាសធាតុ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា សេតវិមាននិងគណបក្សប្រជាធិបតេយ្យ មានគោលបំណងឲ្យមានកិច្ចព្រមព្រៀងជំនួយក្នុងគ្រាមានជំងឺកូវីដ១៩នៅចុងសប្តាហ៍នេះ។ ការផ្ទុះយ៉ាងខ្លាំងមួយនៅរដ្ឋធានីបេរូត បង្កឲ្យមនុស្សស្លាប់អស់យ៉ាងតិចណាស់១០០ នាក់និងរងរបួសរាប់ពាន់នាក់។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Pompeo សន្យាការពារពួកសកម្មជនក្រុងហុងកុងដែលស្វះស្វែងសុំសិទ្ធិជ្រកកោននៅបរទេស។ ប៉ូលិសម៉ាឡេស៊ីបានវាយឆ្មក់ការិយាល័យរបស់ទូរទស្សន៍ Al Jazeera និងរឹបអូសយកកុំព្យូទ័រ។ ខ្យល់ព្យុះ Isaias បានសម្លាប់មនុស្សអស់ ៦ នាក់នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក៕