កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការសិទ្ធិមនុស្សចំនួនបីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនចិននៅខេត្តព្រះវិហារ។ ជនរងគ្រោះថា កម្ពុជាគួរប្រារព្ធទិវាថា្នក់ជាតិ ដើម្បីរំឭកការចងចាំអំពីរបបប្រល័យពូជសាសន៍។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ប្រទេសឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ថ្វីបើប្រទេសជិតខាងបង្ហាញក្តីកង្វល់អំពីផលប៉ះពាល់ក្តី។ ការស្ទង់មតិបង្ហាញថា លោក Joe Biden ទទួលបានសំឡេងគាំទ្រនាំមុខពីក្រុមពលរដ្ឋអាមេរិកាំងវ័យចំណាស់៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា ជនរងគ្រោះថា កម្ពុជាគួរប្រារព្ធទិវាថ្នាក់ជាតិដើម្បីរំឭកការចងចាំពីរបបប្រល័យពូជសាសន៍។ សាធារណជនប្រៀបធៀបករណីប៉ូលិសខ្មែរប្រើជង្គង់សង្កត់កបុរសម្នាក់នៅភ្នំពេញទៅនឹងករណីនៅសហរដ្ឋអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមាន មេធាវីសិទ្ធិមនុស្សចិនត្រូវបានកាត់ទោសដោយសម្ងាត់ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ។ ការស្ទង់មតិបង្ហាញថា អ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមានទស្សនៈខុសគ្នាអំពីទិដ្ឋភាពជាក់ស្តែងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ភាពក្រីក្របង្កើនការស្លាប់ដោយសារជំងឺកូវីដ១៩។ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង ៨ គ្រឿងទៅក្នុងដែនអាកាសកោះតៃវ៉ាន់។ ការធ្វើតេស្តជំងឺកូវីដ១៩ នាំឲ្យមានការជជែកដេញដោលច្រើន ខណៈសហរដ្ឋអាមេរិកមានករណីឆ្លងវីរុសកើនឡើង និងបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕