ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៥ មិថុនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត​នឹង​ជំហរ​អាមេរិក​ចំពោះ​កម្ពុជា។ អភិបាល​ខេត្ត​កណ្តាល​​ថា​​ ការ​បាញ់​ប្រហារ​របស់​ទាហាន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស ​​ជា​«ការ​បាញ់​ផ្លាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា «បិតា​នៃ​ពូជ​ស្រូវ​កូនកាត់ ឬ​ស្រូវ​ហាយប្រ៊ីដ» របស់​ចិន​ដែល​ជួយ​ចិញ្ចឹម​ពិភព​លោក ទទួល​មរណៈភាព។ ចិន​រង​ការ​ចោទ​ប្រកាន់​ថ្មី​ថា បាន​ប្រើ​ពលកម្ម​ដោយ​បង្ខំ​នៅ​រោងចក្រ​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៥ មិថុនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត​នឹង​ជំហរ​អាមេរិក​ចំពោះ​កម្ពុជា។ អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប។ បទ​ពិសោធន៍​ជនភៀស​ខ្លួន​ខ្មែរ​នៅ​អាមេរិក​ទសវត្សរ៍​៨០​និង​៩០៖ រូបថត​ជនភៀស​ខ្លួនខ្មែរ​នៅ​ក្រុង Chicago «ធ្វើឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​មាន​ន័យ»។ ចិន​កំពុង​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​ក្នុង​អវកាស ប៉ុន្តែ​មិនទាន់​ដល់​ភព​ព្រះអង្គារ ឬ​ព្រះ​ចន្ទ​ទេ។ អ្នក​វិភាគ​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​មាន​ភាព​ប្រសើរ​ឡើង បន្ទាប់ពី​មាន​កិច្ច​ពិភាក្សា​វិជ្ជមាន៕

XS
SM
MD
LG