ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី មាន​ដូច​ជា៖ ព្រះ​អង្គ លួន សុវ៉ាត សកម្មជន​សិទ្ធិ​មនុស្ស​ជា​សង្ឃ​ល្បី​មួយ​អង្គ ត្រូវ​បាន​ព្រះ​មេគណ​ខេត្ត​សៀមរាប ​ឲ្យ​ផ្សឹក ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​រឿង​វីដេអូ​សន្ទនា​សេ្នហា។ នៅ​សហរដ្ឋ​អាមេរិក ក្រុម​ជ្រុល​និយម​ចំនួន ៤ ត្រូវបាន​គេ​សង្ស័យ​ថា បាន​អុជអាល​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ ទាក់​ទិន​ការ​ស្លាប់​របស់​លោក George Floyd។ លោក​ប្រធានាធិបតី Trump បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន។ ពលរដ្ឋ​អាមេរិក​ជិត​២លាននាក់​បន្ថែម​ទៀត​ ដាក់​ពាក្យ​ជំនួយ​អត់​ការងារ​ធ្វើ។ សភា​ហុងកុង​បាន​អនុម័ត​ច្បាប់​ភ្លេង​ជាតិ​ចិន​ដ៏​ចម្រូង​ចម្រាស់។ ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត មាន​ដូចជា៖ រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក ថា​មនុស្ស​ប្រមាណ ៥១នាក់​ត្រូវបាន​ចាប់​ខ្លួន ទាក់ទង​នឹង​បាតុកម្ម​ទាមទារ​យុត្តិធម៌​ឲ្យ​លោក Floyd។ រុស្ស៊ី​ទទួល​យក​ឧបករណ៍​បញ្ចូល​ខ្យល់​ដង្ហើម​ពី​អាមេរិក ខណៈ​ករណី​ឆ្លង​កូវីដ​១៩​នៅ​រុស្ស៊ី​កាន់តែ​កើន​ឡើង។ អង់គ្លេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​វ៉ាក់សាំង​ពិភពលោក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក មានដូចជា៖ អង្គការសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យកម្ពុជាស៊ើបអង្កេតការបាត់ខ្លួនសកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit នៅរាជធានីភ្នំពេញ។ ក្រុមអ្នកវិនិយោគទុននៅតំបន់អាស៊ាន យល់ថា វិបត្តិសុខភាពកូវីដ១៩ និងសង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិក អាចផ្តល់ឱកាសល្អដល់ការវិនិយោគបរទេសក្នុងតំបន់នេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនយល់ស្របជាមួយលោក Trump អំពីការប្រើកម្លាំងទាហានដើម្បីបញ្ឈប់បាតុកម្មតវ៉ាទាក់ទិននឹងការស្លាប់របស់លោក Floyd។ អង្គការ Human Rights Watch បានបង្ហាញពីគ្រោះថ្នាក់ដែលកើតមានលើកុមារហ្វីលីពីន ដោយសារសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសនេះ។ ព័ត៌មានអន្តរជាតិផ្សេងៗទៀត មានដូចជា៖ លោកប្រធានាធិបតី Trump ហាមឃាត់មិនឲ្យនិស្សិតចិនថ្នាក់ក្រោយឧត្តមសិក្សា ដែលមានទំនាក់ទំនងជាមួយយោធាចិន ចូលសហរដ្ឋអាមេរិក។ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រការតែងតាំងលោក Michael Pack ឲ្យដឹកនាំទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM)។ ក្រុមហ៊ុន Google អះអាងថា ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមានប្រភពចេញពីចិន និងអឺរ៉ុង ផ្តោតលើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump និងលោក Joe Biden និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG