កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៥ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ធនាគារពិភពលោកថា កម្ពុជាត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជំងឺកូវីដ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតជំងឺកូវីដ១៩ ប៉ះពាល់ដល់បញ្ហាសេរីភាពពលរដ្ឋជាមូលដ្ឋាន។ ស៊ូដង់ខាងត្បូងចាប់ខ្លួនមនុស្ស ៦នាក់ ដែលត្រូវបានសង្ស័យពីការកាប់ឈើខុសច្បាប់។ បម្រាមនានាលើភោជនីយដ្ឋាន កន្លែងរៀបចំពិធី និងការសម្តែងល្ខោនក្នុងទីក្រុងញូវយ៉ក ត្រូវបានបន្ធូរ។ អនាគតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ៥ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្សម្នាក់ទៀតស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា ខណៈការឆ្លងនៅធ្ងន់ធ្ងរនៅឡើយ។ កម្ពុជា ថា អាមេរិកប្រកាន់យកតួនាទីគ្របដណ្តប់ជាការឆ្លើយតបនឹងរបាយការណ៍សិទ្ធិមនុស្ស។ អ្នកប្រើប្រាស់ Facebook កម្ពុជាជិត ៣ពាន់នាក់ស្ថិតក្នុងព្រឹត្តិការណ៍លេចធ្លាយទិន្នន័យ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «នវានុវត្តន៍នៃសេដ្ឋកិច្ចឌីជីថលនៅអំឡុងកូវីដ១៩របស់សហគ្រិនស្រ្តីកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប៊្រុយណេថា មេដឹកនាំអាស៊ាននឹងជួបពិភាក្សាគ្នាអំពីបញ្ហាមីយ៉ាន់ម៉ា។ មនុស្សស្លាប់ដោយសារជំនន់បាក់ដីនៅឥណ្ឌូនេស៊ីនិងទីម័រខាងកើតកើនដល់ជាង៩០ នាក់។ លោក Nguyen Xuan Phuc ស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាម។ ផលប៉ះពាល់បន្ទាប់ពីកាណាដាលុបចោលរដូវកាលជិះនាវាកម្សាន្តទៅរដ្ឋ Alaska រហូតដល់ឆ្នាំ ២០២២៕