កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៥ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការហ្វារពន្លឺសិល្បៈកំពុងហាត់ត្រៀមសម្រាប់ការប្រកួតបំបែកឯតទគ្គកម្មពិភពលោករបស់ Guinness។ អតីតមន្រ្តីបក្សប្រឆាំង៖ គណបក្សថ្មី«កែទម្រង់កម្ពុជា»មិនមែនជា«សួនលម្អប្រជាធិបតេយ្យ»ទេ។ លោក ហ៊ុន សែន ឲ្យបិទការធ្វើដំណើររបស់ពលរដ្ឋពីក្រុងព្រះសីហនុទៅតំបន់ផ្សេង។ ក្រសួងសុខាភិបាលថា ជនជាតិចិនម្នាក់មានជំងឺកូវីដ១៩ ស្លាប់នៅភ្នំពេញ ខណៈរកឃើញមានសារធាតុញៀនក្នុងខ្លួន។ រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃសុក្រ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពួកយោធាមីយ៉ាន់ម៉ាប្រើ Tik Tok គំរាមកំហែងក្រុមបាតុករថា៖ «យើងនឹងបាញ់នរណាដែលយើងឃើញ»។ សហរដ្ឋអាមេរិកហៅផែនការអាល្លឺម៉ង់ដែលគ្រោងបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងថាគាំទ្រសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់។ ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិងអ៊ីរ៉ង់នឹងជួបប្រជុំគ្នាដើម្បី«បញ្ជាក់»លើបញ្ហាមួយចំនួន៕
ព័ត៌មានពេលរាត្រី៖ ៥ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញករណីឆ្លងកូវីដ ២៣ ករណីទៀត ដែលរាលដាលដល់ខេត្តកោះកុង។ អង្គការសារព័ត៌មាន CPJ ថា កម្ពុជា «ប្រតិកម្មជ្រុល» ក្នុងការបណ្តេញអ្នកកាសែតចិនចំពោះអត្ថបទ«លក់វ៉ាក់សាំង»។ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិធានការប្រឆាំងកូវីដ ដែលកំណត់ទោសទណ្ឌធ្ងន់ធ្ងរ។ អង្គការហ្វារពន្លឺសិល្បៈកំពុងហាត់ត្រៀមសម្រាប់ការប្រកួតបំបែកឯតទគ្គកម្មពិភពលោករបស់ Guinness។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកការទូតមីយ៉ាន់ម៉ាកាន់តែច្រើនប្រឆាំងនឹងយោធា បន្ទាប់ពីការបង្ក្រាបដោយហិង្សា។ ចិនកាន់តែរឹតបន្តឹងការគ្រប់គ្រងក្រុងហុងកុង និងកំណត់គោលដៅចំណូលជាតិ GDP នៅពេលដែលការប្រជុំសភាចាប់ផ្តើម។ ព្រឹទ្ធសភាអាមេរិកពិចារណាសេចក្តីព្រាងច្បាប់ជំនួយគ្រាវិបត្តិកូវីដតម្លៃ ១.៩លានលានដុល្លាររបស់គណបក្សប្រជាធិបតេយ្យ។ ពលរដ្ឋនូវែលសេឡង់ប្រវេប្រវាឡើងតំបន់ដីខ្ពស់ នៅពេលមានការរំជួយដីដែលបណ្តាលឲ្យមានរលកស៊ូណាមិ។ សង្គ្រាមធ្វើឱ្យចំណាកស្រុកក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងកើនឡើងដល់កំណត់ត្រាថ្មី។ ធនាគារនៅមីយ៉ាន់ម៉ាត្រូវបានបិទ ខណៈការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ និងចលាចលហិរញ្ញវត្ថុកំពុងកើតមាន។ ឧត្តមស្នងការសិទ្ធិមនុស្សថា ការកើនឡើងនៃការបំពានសិទ្ធិមនុស្សជាសាកល កំពុងធ្វើឱ្យសេរីភាពជាមូលដ្ឋានធ្លាក់ចុះ និងព័ត៌មានផ្សេងៗទៀត៕