កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក៖ ៥ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍៖ ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាំឲ្យមានការរំឭកកេរដំណែលបង្រួបបង្រួមជាតិ។ អូស្ត្រាលី ទំនងមិនបន្តកិច្ចព្រមព្រៀងជនភៀសខ្លួនជាមួយកម្ពុជាទៀតទេ។ សហរដ្ឋអាមេរិក ចិន ស្ថិតក្នុងដំណាក់កាលដំបូងនៃលទ្ធភាពចរចាអំពីនុយក្លែអ៊ែរនិងប្រព័ន្ធអ៊ីនធឺណិត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី៖ ៥ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍ភាគទីមួយនិងភាគទីពីរជាមួយនឹងលោក ចាប ញ៉ាលីវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អំពីកេរដំណែលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ បទសម្ភាសន៍ដកស្រង់ពីកម្មវិធី Hello VOA៖ ចិនរំពឹងអ្វីខ្លះពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២?