កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៥ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន អំពាវនាវកុំឲ្យរិះគន់វិធានការគ្រប់គ្រងជំងឺកូវីដរបស់ប្រទេសនីមួយៗ។ បងស្រីសកម្មជនថៃធ្វើពិធីសូត្រមន្តរំឭកខួប៦ខែនៃការបាត់ខ្លួនប្អូនប្រុសនៅភ្នំពេញ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកគាំទ្រនៅក្នុងប្រទេសអាហ្សង់ទីន កាន់ទុកការស្លាប់របស់លោក Diego Maradona។ ជនភៀសខ្លួនពីអេត្យូពីទៅស៊ូដង់ត្រូវបានរំពឹងថានឹងកើនដល់២សែននាក់។ ក្រុមត្រួតពិនិត្យថា គ្រាប់មីនកែច្នៃនិងសំណល់គ្រាប់ផ្ទុះពីសង្គ្រាមកំពុងសម្លាប់និងធ្វើឲ្យជនស៊ីវិលពិការ៕
ព័ត៌មានពេលរាត្រី៖ ៥ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ថ្នាក់ដឹកនាំបក្សប្រឆាំងប្រកាសវិលចូលស្រុកជាថ្មីនៅដើមឆ្នាំ២០២១ ទោះជាតុលាការកោះហៅ។ សហគមន៍ខ្មែររិះរកវិធីផ្សះផ្សាគ្នាក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ជូរចត់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បានតែងតាំងជនជាតិអាមេរិកាំងដើមកំណើតគុយបាម្នាក់ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។ ប្រធានអង្គការអូតង់ថា សម្ព័ន្ធមិត្តនឹងសាងសង់មជ្ឈមណ្ឌលអវកាសនៅមូលដ្ឋានទ័ពអាកាសនៅប្រទេសអាល្លឺម៉ង់។ អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី «ណយ» តម្រង់រកជនមានអំណាច។ ជម្លោះក្នុងប្រទេសអេត្យូពីធ្វើឲ្យសហគមន៍អេត្យូពីក្រៅប្រទេសបែកបាក់គ្នា។ អង្គការនិងអ្នកសារព័ត៌មានបារម្ភថា ច្បាប់ថ្មីមួយរបស់បារាំងអាចនឹងរឹតត្បិតសេរីភាពរបស់ពួកគេ។