កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៥ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋរងគ្រោះក្នុងគម្រោងស្ករអំពៅ សរសើរធនាគារ ANZ ចំពោះការទូទាត់សំណងខូចខាត។ តុលាការ កាត់ទោសកុមារា កាក់ សុវណ្ណច្ឆ័យ ឲ្យជាប់ពន្ធនាគារពីបទ«ញុះញង់»។ របាយការណ៍ UN ប្រចាំកម្ពុជា៖ វិបត្តិជំងឺកូវីដ១៩ នាំឲ្យ«ភាពងាយរងគ្រោះ»និង«វិសមភាពប្រាក់ចំណូល» កាន់តែធ្ងន់ធ្ងរ។ រីឯព័ត៌មានអន្តរជាតិវិញមាន ព្រះបរមរាជវាំងប្រទេសហ្ស៊កដានី វាយបកទៅលើរបាយការណ៍ Pandora ដែលចោទប្រកាន់លើព្រះមហាក្សត្រ៕
ព័ត៌មានពេលរាត្រី៖ ៥ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំពេលលោក ហ៊ុន សែន រិះគន់ជំនួយវ៉ាក់សាំងយឺតយ៉ាវ។ ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់រដ្ឋចំនួនបួន ចូលជាធរមាន។ កម្ពុជា ត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីជួយម្តាយឪពុកដែលមានកូនអូទីហ្សឹម។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Biden ថា អាមេរិក មកតុចរចាអំពីការប្រែប្រួលអាកាសធាតុវិញហើយ។ ប្រទេសនានា ត្រូវតែប្រែក្លាយការប្ដេជ្ញាចិត្តរបស់ខ្លួនឲ្យទៅជាសកម្មភាពជាក់ស្ដែងក្នុងការឈប់បញ្ចេញឧស្ម័នកាបូនិក។ អតីតយុទ្ធជនស៊ីមបាវ៉េ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចាប់ខ្លួនដោយសារតវ៉ារឿងប្រាក់សោធននិវត្តន៍៕