ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៤ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​មាន​​ដូចជា សហគមន៍​ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​វីជីនៀ​តូច​ប៉ុន្តែ​សកម្ម​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​។ ខ្មែរ​អាមេរិកាំង​ខ្លះ​ថា​ ពួកគេ​ចង់ឲ្យ​លោក ត្រាំ កាន់​តំណែង​មួយ​អាណត្តិ​ទៀត។ រដ្ឋាភិបាល​ហុងគ្រី​ចាប់ដៃ​កម្ពុជា រឿង​សេដ្ឋកិច្ច ចំ​ពេល​នយោបាយ​រឹតត្បិត​ដូចគ្នា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បន្ត​ធ្វើ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​មាន​ភាព​​ប្រកៀក​ប្រកិត​គ្នា។ ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​បន្ត​ធ្វើ​ ពិភពលោក​​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​​មិន​ប្រតិកម្ម​អ្វី​ទៅ​​នឹង​ការ​បោះ​ឆ្នោត​​អាមេរិក​ដែល​​នៅ​មិន​ទាន់​ដឹង​លទ្ធផល។ អ្នក​ប្រឆាំង​តវ៉ា បាន​ជួប​ជុំ​គ្នា​​ជិត​សេតវិមាន​ប្រធានាធិបតី​អាមេរិក​  តែ​ពុំ​ឃើញ​មាន​ភាព​ចលាចល​​ណា​មួយ​​នោះ​ទេ។ ក្រុម​យុវជន​បាន​ច្រៀង​រាំ​នៅ​លើ​ផ្លូវ​ ខណៈ​ពេល​អ្នក​ឈរ​មើល​ ស្រែ​ហោរ​អប​អរ​​ពី​ក្រៅ។ ក្នុង​ថ្ងៃ​បោះឆ្នោត សហរដ្ឋ​អាមេរិក​មាន​​អ្នក​ត្រូវ​ចូល​ពេទ្យ​​ដោយសារ​ជំងឺ​កូវីដ១៩​រហូត​៥០.០០០​នាក់។ បេក្ខជន​ក្នុង​រដ្ឋ North Dakota ម្នាក់​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​សភា​រដ្ឋ​នេះ​​ ​ក្រោយ​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩៕  

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៥ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មនុស្សជាង៦០០នាក់ ធ្វើតេស្តកូវីដ លទ្ធផលអវិជ្ជមាន ក្រោយប្រាស្រ័យជាមួយរដ្ឋមន្រ្តីហុងគ្រី។ កម្ពុជាប្រាប់អ.ស.ប.ថាការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «តើកម្ពុជាជាសមាជិកមិនអាចខ្វះបានរបស់អាស៊ាន?»។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជាការប្រកួតប្រជែងការបោះឆ្នោតកាន់កាប់សេតវិមានមានការប្រកៀកប្រកិតគ្នា។ កិច្ចការពារប្រឆាំងនឹងកាំជ្រួច ICBM របស់កូរ៉េខាងជើងជាការពិបាកនិងអស់សោហ៊ុយជាងមុន។ ការតវ៉ាធ្វើឡើងនៅតាមទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ស្របពេលលទ្ធផលបោះ ឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការបោះឆ្នោត។ ក្រុមហ៊ុនបណ្តាញសង្គមអនឡាញដាក់កំហិតលើមតិអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ គូប្រជែងរបស់លោកស្រី Aung San Suu Kyi បង្កើនវោហារសាស្ត្រប្រឆាំងជាតិសាសន៍រ៉ូហ៊ីងយ៉ា៕

XS
SM
MD
LG