ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៥ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរ​លោក​ប្រធានាធិបតី Donald Trump ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យល់​ថា លោក​ប្រធានាធិបតី Trump ទំនឹង​ជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩ ឆាប់ៗ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វេជ្ជបណ្ឌិត​ព្យាបាល​លោក Trump ថា លោក​ប្រហែល​​ជាអាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅ​ថ្ងៃ​ច័ន្ទ។ លោក Trump អរគុណ​អ្នក​ដែល​មក​គាំទ្រ​លោក​នៅ​ក្រៅ​មន្ទីរពេទ្យ។ គណបក្ស​សាធារណរដ្ឋ​ចង់​ផ្អាក​ការងារ​ព្រឹទ្ធសភា តែ​មិន​ផ្អាក​សវនាការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ទេ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្លាំង ពេល​អាកាសធាតុ​ត្រជាក់​ចូល​មក​ដល់។ មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ការ​ជជែក​ដេញដោល​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ របាយការណ៍៖ ទីក្រុង​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៥ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ៖​ ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើងទឹក​ជួសជុល​ដោយ​អាមេរិក​ បង្កើន​មន្ទិល​កម្ពុជា​កាន់​តែ​រំកិល​ទៅ​រក​ចិន​។ តុលាការ​កាត់ទោស​ចាង​ហ្វាង​សារ​ព័ត៌មាន​ TVFB ​រឿង​បង្ហោះ​សម្តី​របស់​លោក​ហ៊ុន សែន​ តែ​ព្យួរ​ទោស​។ ស្ថាប័ន​បោះ​ឆ្នោត​គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ កម្មវិធី​​ Hello VOA មាន​កិច្ចពិភាក្សា​អំពី «ផ្នត់​គំនិត​ថ្មី​ដើម្បី​ជោគជ័យ​សម្រាប់​ស្ត្រី​ក្នុង​បរិបទ​ទំនៀមទម្លាប់​ប្រពៃណី»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចាកចេញ​ពី​មន្ទីរពេទ្យ​មួយ​សន្ទុះ​ដើម្បី​ជួប​​ក្រុម​អ្នក​គាំទ្រ។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​កើន​ដល់​ជាង ៣៥ លាន​ករណី។ ការ​ប្រយុទ្ធ​គ្នា​រវាង​អាមេនី​ និង​អាស៊ែបៃហ្សង់​បាន​ធ្លាយ​ហួស​ព្រំដែន​តំបន់​ជម្លោះ Nagorno-Karabakh។ ធនាគារ​ពិភពលោក​ថា កុមារ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​មិន​បាន​ចូល​រៀន៕

XS
SM
MD
LG