កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកតាមដានជំរុញឲ្យបន្តរក្សាកន្លែងស្តុកទឹក ខណៈរដ្ឋាភិបាលច្រានចោលគម្រោងអភិវឌ្ឍន៍បឹងរដ្ឋប្រមាណ១ពាន់ហិកតា។ របាយការណ៍៖ ការនាំអង្ករទៅអឺរ៉ុបនិងអាស៊ានថយចុះខ្លាំង ខណៈនាំទៅចិនកើនតិចតួច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អភិបាលរដ្ឋធានីកាប៊ុល បន្តដឹកនាំកិច្ចការដដែល បន្ទាប់ក្រុមតាលីបង់បានដណ្តើមកាន់កាប់អំណាច។ គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានចាប់ផ្តើមកសាងជីវិតថ្មីនៅរដ្ឋ Texas៕
ព័ត៌មានពេលរាត្រី៖ ៤ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សាច់ញាតិសពអ្នកកើតកូវីដ៖ ភាពមិនស្ងប់ក្នុងចិត្តនិងក្តីបារម្ភពីការច្រឡំសពនិងធាតុ។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី«អ្នកឃ្លាំមើលថា ការចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ ដូចខ្មែរក្រហមផងនិងខុសគ្នាផង»។ រីឯព័ត៌មានអន្តរជាតិវិញមាន ភូមិមួយក្នុងប្រទេសម៉ាឡាវីទទួលរង្វាន់ដោយសារការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់និងការស្លាប់។ ជនជាតិអាហ្វហ្គានីស្ថានប្រឈមនឹងការស្រេកឃ្លាននៅពេលជិតដល់រដូវធ្លាក់ទឹកកក។ អ.ស.ប.ប្រុងប្រៀបសម្រាប់អពយពនៃជនភៀសខ្លួនអាហ្វហ្គានីស្ថាន៥សែននាក់។ ក្រុមហ៊ុនអវកាសអូស្ត្រាលីនិងតៃវ៉ាន់ចេញគម្រោងបង្ហោះរ៉ុក្កែតពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ។ អង្គការមនុស្សធម៌មួយសង្ឃឹមថានឹងអាចរកយុត្តិធម៌ឃើញសម្រាប់អ្នកដែលគ្មានការការពារខាងផ្លូវច្បាប់៕