ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៤ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​គ្រួសារ​ចាត់​ទុក​«អយុត្តិ​ធម៌»​នៃ​ការ​កាត់​ទោស​សកម្ម​ជន​តវ៉ា​ក្នុង​​ថ្ងៃ​​ទិវា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស។ ក្មេងៗ​ចាប់​ផ្តើម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈ​ទីក្រុង​ភ្នំពេញ​ប្រឈម​​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ជប៉ុន​កំណត់​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ស្រប​ពេល​ដែល​ករណី​កូវីដ១៩កើនឡើង។ សកម្មជន​បេឡារុស​ដែល​បាត់​ខ្លួន បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ឧទ្យាន​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ ប្រទេស​កូរ៉េ​ខាង​ជើង​រិះគន់​អង់គ្លេស​លើ​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បាំង​នៅ​អាស៊ី។ អង្គការ​អូតង់​ព្រមាន​អ៊ីរ៉ង់​ឲ្យ​គោរព​ការដឹកជញ្ជូន​បន្ទាប់ពី​ការវាយ​ប្រហារ​កប៉ាល់​ដឹក​ប្រេង។ ស្រប​ពេល​ដែល​​មនុស្ស​រាប់ពាន់​នាក់​ឆ្លង​តាម​ទូកតូចៗ ចក្រភព​អង់គ្លេស​ស្វះស្វែង​​ការធ្វើចំណាកស្រុកមិនប្រក្រតី​ជា​បទល្មើស​ព្រហ្មទណ្ឌ។ សាធារណ​ជន​ដែល​ធ្លាប់​ខ្វែង​គំនិត​គ្នា​បែរ​ជា​រួបរួម​គ្នា​វិញ​ដោយ​សារ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៤ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ទីតាំង​លក់​អាហារ​ទទួល​ភ្ញៀវ​បាន ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ដែល​មាន​ស្តង់ដា។ អាជ្ញាធរ​ថា​ការ​ចាក់​វ៉ាក់​សាំង​ Johnson & Johnson ​ដល់​​ជន​ជាតិ​ភាគ​តិច​នឹង​អាច​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។ កម្ពុជា​លើក​ឡើង​អំពី​«បរាជ័យ»​គម្រោង​បូម​ប្រេង ខណៈ​តវ៉ា​ផ្លូវ​ច្បាប់​ប្រឆាំង​រឿង​លួច​ដឹក​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា។ សមាជិក​សភា​អាមេរិក​ម្នាក់​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​គិត​ពន្ធ ​សំខាន់​សម្រាប់​កម្ពុជា​ និង​អាមេរិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​វេជ្ជបណ្ឌិត​ដែល​តាម​ដាន​វីរុស​ Delta ​​ថា​ ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ អាច​​ជួយ​​​បាន។ មនុស្ស​ជាង​ ១០០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ថៃ​មួយ​ឆ្នាំ​ក្រោយ​ការ​តវ៉ា។ ប្រធាន​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​អាមេរិក​ ជំរុញ​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌​ទៅ​តំបន់​ Tigray។ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ផ្តល់​មេដាយ​ឲ្យ​ប៉ូលិស​ដែល​ការពារ​សភា​នៅ​ពេល​មាន​កុបកម្ម។ លោក ​Biden ​អំពាវនាវ​ឱ្យ​អភិបាល​ក្រុង​ញូវយ៉ក​លោក​ Cuomo ​ចុះ​ចេញ​ពី​តំណែង៕

XS
SM
MD
LG