ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ខណៈ​ពលរដ្ឋ​បន្ត​តវ៉ា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩។ អវកាសយានិក​ពីរ​នាក់​របស់​អង្គការ NASA ត្រឡប់​មក​ដល់​ផែនដី​វិញ ដោយ​ប្រើ​យាន​របស់​ SpaceX។ ជំងឺ​កូវីដ១៩ ឆ្លង​រាលដាល​លើ​នាវា​ទេសចរណ៍​របស់ Norway។ រដ្ឋធានី​ម៉ានីល​ត្រូវ​បិទ​សកម្មភាព​សង្គម​ឡើង​វិញ ដោយសារ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​។ ការ​ជជែក​ដេញដោល​គ្នា​អំពី​ថា​តើ​នរណា​គួរ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ មុន​គេ បាន​ចាប់​ផ្ដើម។ ក្រុម​គណបក្ស​ចម្រុះ​នៅ Venezuela ជំទាស់​នឹង​ការ​បោះឆ្នោត​រដ្ឋសភា​នៅ​ពេល​ខាង​មុខ។ នាវា​ចម្បាំង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​រួមគ្នា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំង​ការ​តវ៉ា ដែល​ដាក់​សម្ពាធ​លើ​តុលាការ​ក្នុង​ករណី​លោក រ៉ុង ឈុន។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល៖ ចលនា​មហា​ជន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ទេ។ អ្នកនេសាទ​ខ្សត់ត្រី ខណៈ​រដូវ​ទឹក​ទន្លេសាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា​មាន​ការ​ជឿនលឿន​ខ្លះ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ព្រមព្រៀង​ជំនួយ​សម្រាប់​គ្រា​មាន​វីរុស​កូរ៉ូណា។ លោក​ប្រធានាធិបតី​ត្រាំ ចាត់​វិធានការ​កម្រិត​ចំនួន​អ្នក​ធ្វើការ​សញ្ជាតិ​បរទេស​ក្នុង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ។ លោក​ប្រធានាធិបតី ត្រាំ​រិះគន់​ទីប្រឹក្សា​សេតវិមាន​ទទួល​បន្ទុក​វីរុស​កូរ៉ូណា។ ក្រុម​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន​ ៥ កំពុង​បោះឆ្នោត​បឋម។ ទីផ្សារ​ហ៊ុន​នៅ​អាស៊ី​កើន​ខ្លាំង​ផ្នែក​ផលិតកម្ម។ លោក ត្រាំ ទុក​ពេល​ ៤៥ ថ្ងៃ​ឲ្យ​ក្រុមហ៊ុនMicrosoft សម្រេច​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន TikTok របស់​ចិន។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​បណ្តា​ប្រទេស និង​បុគ្គល​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo និង​អ្នក​ចរចា​ក្រុម​តាលីបង់​ពិភាក្សា​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG