ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សំណើ​របស់​វិស័យ​ឯកជន​សុំ​ពន្យារ​ពេល​ដក ​EBA ​តែ​ថា​ ជំហរ​រដ្ឋាភិបាល​នៅ​ដដែល។ សហគមន៍​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី៧១​នៃការ​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ ទោះ​រំខាន​ដោយ​​ជំងឺ​កូវីដ១៩​ក្តី។ មន្ត្រី​អង្គការ​សហប្រជាជឫតិ​ភ្ញាក់ផ្អើល​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន​១២ ​រួម​ទាំង​កម្ពុជា​ផង​ដែរ។ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ លោក​ប្រធានាធិបតី​ ត្រាំ ​ការពារ​ការ​ថត​​រូប​​ដ៏​ចម្រូងចម្រាស​នៅ​មុខ​វិហារ​គ្រិស្តសាសនា ដែល​​រងការ​​រិះគន់​យ៉ាង​ខ្លាំង​ពី​បណ្ដា​​មេដឹនាំ​សាសនា​គ្រិស្ត។ សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ​ជំរុញ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី​សាណាខាំ​​របស់​ឡាវ។ ផ្សារ​ហ៊ុន​អាមេរិក​និង​ពិភពលោក​បន្ត​កើន​តម្លៃ​ ទោះ​បី​​​មាន​បាតុកម្ម​និង​ជំងឺ​រាតត្បាត​ក្តី។​ នាយករដ្ឋមន្ត្រី​អង់គ្លេស​​​​នឹង​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សញ្ជាតិ​អង់គ្លេស​បាន ដោយ​សារ​ច្បាប់​ការពារ​សន្ដិសុខ​ថ្មី​របស់​ចិន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី​ មាន​ដូច​ជា៖ រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ចំនួន២ ​ស្តី​ពី​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ បន្ទាប់​ពី​កម្ពុជា​ត្រូវបាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​របស់​សហភាព​អឺរ៉ុប​ ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់។ មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​សំណាក​រក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​បន្ត​កើន​ឡើង ខណៈ​មាន​ការ​បារម្ភ​អំពី​កង្វះ​សារធាតុ​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា។ ព្រះ​អង្គ លួន សុវ៉ាត សកម្មជន​សិទ្ធិ​មនុស្ស​ជា​សង្ឃ​ល្បី​មួយ​អង្គ ត្រូវ​បាន​ព្រះ​មេគណ​ខេត្ត​សៀមរាប ​ឲ្យ​ផ្សឹក ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​រឿង​វីដេអូ​សន្ទនា​សេ្នហា។ នៅ​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែ​ស្តីពី​អាស៊ាន កញ្ញា ពេជ្រ ចាន់រ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព ពិភាក្សា​អំពី​ «ប្រធាន​អាស៊ាន​សម័យ​កូវីដ៖ របៀប​វារៈ​ជា​យុត្តិសាស្ត្រ​របស់​វៀតណាម»។ អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Trump ថា​ចង់​បំបែក​បំបាក់​សហរដ្ឋ​អាមេរិក។ ​រដ្ឋ​សភា​ហុងកុង​ជជែក​ដេញដោល​ចុងក្រោយ​អំពី​សំណើ​ច្បាប់​អំពី​ភ្លេង​ជាតិ​ចិន។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូច​ជា៖ បាតុកម្ម​ដើម្បី​បង្ហាញ​សាមគ្គីភាព​លើ​បញ្ហា​ជាតិ​សាសន៍​របស់​សហរដ្ឋ​អាមេរិក បន្ត​ផ្ទុះ​ឡើង​នៅ​ទូទាំង​ពិភពលោក។ ពលរដ្ឋ​ហុងកុង​ប្រារព្ធ​ពិធី​រំឭក​ខួប​៣១​នៃ​ការបង្ក្រាប​ទីលាន Tiananmen និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG