កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រឿងក្រោយឆាកនៃការសម្តែងសៀក២៤ម៉ោងរបស់ Phare ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ ចិនសន្យាជួយសម្រួលកម្ពុជាទិញវ៉ាក់សាំងកូវីដ១៩ ខណៈផ្តល់ជំនួយវ៉ាក់សាំង ៧០ម៉ឺនដូសទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង់គ្លេសថ្កោលទោសធ្ងន់ធ្ងរចំពោះការដាក់ទណ្ឌកម្មរបស់ចិនលើសមាជិកសភានិងអង្គភាពរបស់ខ្លួន៕
ព័ត៌មានពេលរាត្រី៖ ៤ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្ន ក្រោយការកើនឡើងនៃការរើសអើងពូជសាសន៍អាស៊ី។ កូនស្រីអ្នកជំងឺស្លាប់ដោយជំងឺកូវីដ១៩ រៀបរាប់ក្រោយឪពុកស្លាប់ ដោយមិនដឹងថា ឪពុកមានវីរុសកូវីដក្នុងខ្លួន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ស៊ូដង់ខាងត្បូងចាប់ខ្លួនមនុស្ស ៦នាក់ ដែលត្រូវបានសង្ស័យពីការកាប់ឈើខុសច្បាប់។ វត្តមាននាវានេសាទចិន ២២០គ្រឿង ធ្វើឲ្យទំនាក់ទំនងចិននិងហ្វីលីពីនដែលទើបប្រសើរឡើងនោះ ចុះដុនដាបវិញ។ សកម្មជនបរិស្ថានថា ជីវិតនៅលើភពផែនដីពឹងផ្អែកលើការស្តារព្រៃឈើនៅទូទាំងពិភពលោក។ វចនានុក្រមបារាំងថ្មីមានបញ្ចូលពាក្យដែលអ្នកនិយាយភាសាបារាំងនៅលើពិភពលោកប្រើ។ អ្នកត្បាញកប្បាសក្នុងប្រទេសម៉ាលី ជួយដំឡើងតម្លៃដល់«មាសស»នេះ៕