កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានចងចាំចំពោះការនាំសុខសន្តិភាព និងការដឹកនាំប្រកបដោយមេត្តាធម៌។ ក្រុមសិទ្ធិមនុស្ស រិះគន់ចំណាត់ការនាយករដ្ឋមន្រ្តី«សារភាពរួចខ្លួន» រឿងទន្រ្ទានដីបឹងទន្លេសាប។ អូស្ត្រាលី រំពឹងកម្ពុជារក្សា«តុល្យភាព» ពេលធ្វើជាប្រធានអាស៊ាន៕
ព័ត៌មានពេលរាត្រី៖ ៤ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន គណៈកម្មការរបស់ពលរដ្ឋមួយ ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២។ គ.ជ.ប. បញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោត ដោយមានពលរដ្ឋជាង៤៤ម៉ឺននាក់ ចុះឈ្មោះ ស្មើប្រមាណ២៧%នៃផែនការ។ រីឯព័ត៌មានអន្តរជាតិវិញមាន ជនជាតិអឺរ៉ុប ធ្វើបាតុកម្ម ខណៈជំងឺកូវីដ១៩ កើនឡើងដែលជំរុញឲ្យសមាជិកសភាធ្វើការរឹតបន្តឹងកាន់តែខ្លាំង។ អ្នកស្រី Ressa ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បដិសេធមិនភៀសខ្លួនដោយសារការចោទប្រកាន់របស់ហ្វីលីពីនទេ។ ចំណងទាក់ទងចិន ត្រូវបានគេមើលឃើញថា ជាប្រភពនៃភាពវឹកវរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕