ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៤ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​​មាន​​ដូចជា រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ បើ​ស្ថាន​ភាព​ជំងឺ​កូវីដ​មិន​ធូរ​ស្បើយ។ អាជ្ញាធរ​បិទ​វិមាន​កាណាឌី​យ៉ា​និង​ធនាគារ​មួយ ខណៈ​ករណី​ឆ្លង​ជំងឺកូវីដ​ក្នុង​សហគមន៍​បន្ត​កើន​ឡើង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​កប្បាស​របស់​ក្រុមហ៊ុន​ចិន ដោយសារ​មាន​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធិមនុស្ស។ អង្គការ​សហប្រជាជាតិ​បើក​សម័យ​ប្រជុំ​ពិសេស​ដើម្បី​រក​វិធី​ប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​កូវីដ១៩។ ក្រុមហ៊ុន Twitter ហាម​ប្រាម​ការបង្ហោះសារ​អមនុស្សធម៌​ជុំវិញ​អំបូរ​និង​ជាតិសាសន៍។ យានអវកាស​ចិន​បញ្ចប់​បេសកកម្ម​ប្រមូល​វត្ថុ​សំណាក​ពី​ភព​ព្រះច័ន្ទ។ មាន​ការ​ព្យាយាម​ចូល​លួច​ព័ត៌មាន​ជុំវិញ​ផែនការ​ចែក​ចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩។ ប្រទេស​​បង់ក្លាដែស​ចាប់​ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅ​​កោះ​មួយ​ដែល​​មាន​ភាព​ចម្រូង​ចម្រាស។ អង្គការ​និង​អ្នកសារព័ត៌មាន​បារម្ភថា ច្បាប់​ថ្មី​មួយ​របស់​បារាំង​អាច​នឹង​រឹតត្បិត​សេរីភាព​របស់​ពួកគេ។

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៤ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា បងស្រីសកម្មជនថៃធ្វើពិធីសូត្រមន្តរំឭកខួប៦ខែនៃការបាត់ខ្លួនប្អូនប្រុសនៅរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកុំឲ្យមានការរិះគន់វិធានការគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ដំរីកាវ៉ានចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា ជាមួយក្តីសង្ឃឹមថ្មីនៃសេរីភាព។ ព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិថា ការធ្វើឲ្យប្រសើរឡើងវិញជាសាកលពីជំងឺកូវីដ១៩នឹងត្រូវចំណាយពេលរាប់ឆ្នាំ។ ក្រុមហ៊ុន IBM ព្រមានពីក្រុមចោរព័ត៌មានវិទ្យាឬហេកគ័រដាក់គោលដៅលើប្រតិបត្តិការផ្ដល់វ៉ាក់សំាងកូវីដ១៩។ លោក Biden ថាលោកនឹងចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណ: និងរក្សាតំណែងលោក Fauci។ នាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិកព្រមានពីកិច្ចប្រឹងប្រែងរបស់ចិនដើម្បីត្រួតត្រាពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនព្រមានថា ទំនាក់ទំនងអាមេរិក -ចិនខ្លះខ្ទេចខ្ទាំ«មិនអាចកែខៃបាន»។ សមាជិកសភាអាមេរិកថ្កោលទោសចំពោះការកាត់ទោសសកម្មជនវ័យក្មេងហុងកុង។ លោក Biden ជ្រើសតាំងអ្នកការទូតស.រ.អ.ជើងចាស់លោកស្រី Linda Thomas-Greenfield ជាឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប.។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយលើកសំណួរអំពីឥទ្ធិពលត្រួតត្រារបស់ចិន។ ចិនជំរុញឱ្យដាក់គោលគំនិតរបស់លោក Xi Jinpingទៅក្នុងកម្មវិធីសិក្សាមហាវិទ្យាល័យ៕

XS
SM
MD
LG