កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន តំបន់ឆ្នេរកម្ពុជា ត្រៀមទទួលទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ពីចុងខែវិច្ឆិកាតទៅ។ អវត្តមានកម្ពុជាពីសេចក្ដីប្ដេជ្ញាចិត្តសាកលអំពីការការពារព្រៃឈើ នាំឱ្យមានការរិះគន់។ រីឯព័ត៌មានអន្តរជាតិវិញមាន ប្រទេសរុស្សី ប្រឹងប្រែងពង្រឹងចំណងទាក់ទងជាមួយអាស៊ី ដើម្បីទប់ទល់នឹងសម្ព័ន្ធភាពឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អតីតមន្ត្រីបក្សប្រឆាំង លោក ថាច់ សេដ្ឋា ចាត់ទុកគណបក្សភ្លើងទៀនជា«ផ្ទះចាស់»។ របាយការណ៍ UN ប្រចាំកម្ពុជា៖ វិបត្តិជំងឺកូវីដ១៩នាំឲ្យ«ភាពងាយរងគ្រោះ» និង «វិសមភាពប្រាក់ចំណូល»កាន់តែធ្ងន់ធ្ងរ។ ពលរដ្ឋរងគ្រោះក្នុងគម្រោងស្ករអំពៅ សរសើរធនាគារ ANZ ចំពោះការទូទាត់សំណងខូចខាត។ កម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«តើកម្ពុជា នឹងដឹកនាំអាស៊ានធ្វើអន្តរាគមន៍ក្នុងវិបត្តិភូមាដោយរបៀបណា?»។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រសួងការពារជាតិអាមេរិកថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកើនឡើងរហ័សជាងការរំពឹងទុក។ សហរដ្ឋអាមេរិក ស្នើឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសអេត្យូពី ខណៈក្រុមឧទ្ទាមរុលចូលរដ្ឋធានី។ ប្រតិភូសភាអឺរ៉ុបដែលធ្វើទស្សនកិច្ចតៃវ៉ាន់ ប្រកាសគាំទ្រតៃវ៉ាន់។ តុលាការមីយ៉ាន់ម៉ាបដិសេធមិនឲ្យអ្នកកាសែតអាមេរិកនៅក្រៅឃុំហើយបន្ថែមការចោទប្រកាន់ថ្មី៕