កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តកំពង់ឆ្នាំងបើកសវនាការលើអ្នកកាសែត ក្រោមបទចោទ«ញុះញង់» ប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់។ អ្នកឃ្លាំមើល៖ លទ្ធភាពនៃការកែលម្អដំណើរការប្រជាធិបតេយ្យកម្ពុជា អាស្រ័យលើមេដឹកនាំសហរដ្ឋអាមេរិក។ ខ្មែរអាមេរិកាំងនៅរដ្ឋ North Carolina ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ពេលការិយាល័យបើកទ្វារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកបោះឆ្នោតនៅថ្ងៃអង្គារ ដើម្បីសម្រេចថា តើលោក Donald Trump ឬក៏លោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ពលរដ្ឋអាមេរិករង់ចាំដោយអន្ទះសារចំពោះការបោះឆ្នោតផ្លូវការ នៅថ្ងៃអង្គារ។ អ្នកបោះឆ្នោតវ័យក្មេងមានចំនួនកើនឡើងសម្រាប់ការបោះឆ្នោតនៅថ្ងៃអង្គាររបស់សហរដ្ឋអាមេរិក។ គណបក្សប្រជាធិបតេយ្យខិតខំដើម្បីបន្តការត្រួតត្រារដ្ឋសភា ២ ឆ្នាំបន្ថែមទៀត។ សមាជិកក្រុមការងារប្រយុទ្ធនឹងកូវីដ១៩របស់សេតវិមាន ព្រមានថា អាមេរិកកំពុងចូលដល់«ដំណាក់កាលដ៏ប្រល័យ»មួយនៃជំងឺរាតត្បាតនេះ៕
ព័ត៌មានពេលរាត្រី៖ ៤ វិច្ឆិកា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការក្រុងភ្នំពេញបង្កើនការកោះហៅអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។ ក្រោយចេញពីកម្ពុជា រដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ដវិជ្ជមានជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump និងលោក Biden ទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោតដ៏តឹងតែងសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ តើគណបក្សណានឹងត្រួតត្រាព្រឹទ្ធសភាសហរដ្ឋអាមេរិក? មនុស្ស ៨ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Seattle បន្ទាប់ពីធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្នុងយប់ថ្ងៃបោះឆ្នោត។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅយ៉ាងរលូន ទោះមានភាពអន្ទះអន្ទែងមុនការបោះឆ្នោតក៏ដោយ។ សភាសហរដ្ឋអាមេរិកប្រឈមនឹងការសម្រេចលើកញ្ចប់ថវិកាចំណាយដើម្បីបញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាល។ សហរដ្ឋអាមេរិកចាកចេញជាផ្លូវការពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ ចិនថា សហរដ្ឋអាមេរិកឲ្យសញ្ញាខុសទៅតៃវ៉ាន់អំពីសក្ដានុពលនៃកិច្ចព្រមព្រៀងទិញលក់ដ្រូន។ យោធាកូរ៉េខាងត្បូងចាប់ខ្លូនបុរសកូរ៉េខាងជើងម្នាក់ដែលឆ្លងកាត់តំបន់គ្មានយោធា DMZ។ អង្គការសហប្រជាជាតិថា ច្បាប់រើសអើងរបស់មីយ៉ាន់ម៉ានាំឲ្យមានមន្ទិលលើសុចរិតភាពនៃការបោះឆ្នោត និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕