កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាសារជាថ្មី ក្រោមរដ្ឋបាលលោកប្រធានាធិបតី Biden។ រីឯព័ត៌មានអន្តរជាតិមាន បណ្ដាញកំពង់ផែដឹកជញ្ជូនរបស់ចិននៅលើសាកលលោកបង្ហាញពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន។ មន្ត្រីកេនយ៉ានិយាយថា ការស្លាប់ជនជាតិកេនយ៉ា៨៩នាក់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតគួរឱ្យ«សង្ស័យ»៕
ព័ត៌មានពេលរាត្រី៖ ៤ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សហជីពជិត២០ ស្នើឲ្យអ្នកបញ្ជាទិញអន្តរាគមន៍រឿងដំឡើងប្រាក់ឈ្នួល២១៤ដុល្លារដល់កម្មកររោងចក្រកាត់ដេរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្តេជ្ញាថា នឹងបង្កើនចំណេះដឹងពាក់ព័ន្ធការផ្ទេរអំណាចថ្នាក់ក្រោមជាតិដល់ពលរដ្ឋ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការរើសអើងនិងផលប៉ះពាល់ដល់សិទ្ធិ និងការចូលរួមរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍន៍សង្គម»។ រីឯព័ត៌មានអន្តរជាតិវិញមាន ការលាតត្រដាងឯកសារបង្ហាញពីទ្រព្យសម្បត្តិលាក់កំបាំងរបស់មេដឹកនាំពិភពលោក។ គ្រាប់បែកសម្លាប់មនុស្សយ៉ាងតិច៥នាក់ នៅក្រៅវិហារអ៊ីស្លាមក្នុងទីក្រុងកាប៊ុល។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅរុស្ស៊ីកើនឡើងខ្ពស់ជាងមុន។ សហរដ្ឋអាមេរិកព្រួយបារម្ភ ខណៈយន្តហោះចម្បាំងចិនហោះជិតដែនដីកោះតៃវ៉ាន់ម្ដងទៀត។ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ស្តារខ្សែទូរស័ព្ទពិសេសឆ្លងព្រំដែន និងព័ត៌មានផ្សេងទៀត៕