កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចែករំលែកសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលអ្នកជំនាញអាមេរិកចូលរួមផ្តល់យោបល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើវ៉ាក់សាំងកូវីដ១៩ កំពុងត្រូវធ្វើតេស្តមានប្រសិទ្ធភាពបែបណា? ចិនប្រឹងប្រែងក្តោបក្តាប់លើបច្ចេកវិទ្យា Blockchain ប៉ុន្តែតើពិភពលោកនឹងទុកចិត្តបច្ចេកវិទ្យាចិនដែរឬទេ? តៃវ៉ាន់មានគម្រោងផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រពីប្រទេសចិន៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកឃ្លាំមើលថា ការព្រលយធ្វើនយោបាយរបស់អតីតសមាជិកបក្សជំទាស់ នឹងមិនមែនជាគន្លឹះសម្រាប់សា្តរប្រជាធិបតេយ្យកម្ពុជាទេ។ បាតុករកម្ពុជាបន្តតវ៉ាដាក់ញត្តិនៅស្ថានទូតអូស្ត្រាលីដើម្បីទាមទារឲ្យដោះលែងលោករ៉ុង ឈុន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «សារនយោបាយសំខាន់ពីបេក្ខជនប្រធានាធិបតីអាមេរិកនិងមហាសន្និបាតនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា អភិបាលរដ្ឋ Oregon ទទូចឲ្យបញ្ចប់«វដ្តនៃអំពើហិង្សា»នៅទីក្រុង Portland និងរិះគន់ក្រុមប្រដាប់អាវុធគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្មបន្តកើតឡើងនៅទីក្រុង Minsk ប្រទេសបេឡារុស ខណៈលោក Putinប្រធានាធិបតីរុស្ស៊ីជូនពរខួបកំណើតលោក Lukashenko។ ឥណ្ឌាបង្កើតកំណត់ត្រាពិភពលោកថ្មីដោយឆ្លងវីរុសកូរ៉ូណាជាង ៧៨.០០០ នាក់ក្នុងរយៈពេល២៤ ម៉ោងកាលពីថ្ងៃអាទិត្យ។ លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីគណៈរដ្ឋមន្ត្រីនឹងស្វះស្វែងរកការគាំទ្រដើម្បីជំនួសលោក Shinzo Abe សម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន។ ប៉ូលិសអ៊ីស្រាអែលបានបង្ហាញប្រព័ន្ធឡាហ្ស៊ែរថ្មីមួយដែលនឹងប្រើដើម្បីស្ទាក់ចាប់ប៉ោងប៉ោងដាក់ជាតិផ្ទុះឲ្យហើរតាមខ្យល់ដែលបង្ហោះចេញពីតំបន់ Gaza Strip និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕