កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣១ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន បន្តសុំឲ្យទម្លាក់ចោលការចោទប្រកាន់ក្នុងសវនាការជុំចុងក្រោយ។ តំណាងទូតអាមេរិកថា វ៉ាក់សាំងមកកម្ពុជា ជាអំណោយរបស់ពលរដ្ឋអាមេរិកាំង និងមិនមានលក្ខខណ្ឌនោះទេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថ្កោលទោសគុយបាចំពោះការបង្ក្រាបលើក្រុមបាតុករទាមទារសេរីភាព។ មូលហេតុដែលជំងឺកូវីដ១៩កើនឡើងនៅអាស៊ីនៅឆ្នាំនេះ បន្ទាប់ពីមានការកើនឡើងតិចតួចនៅឆ្នាំ២០២០៕
ព័ត៌មានពេលរាត្រី៖ ៣១ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាស្វះស្វែងរកការបន្តពាណិជ្ជកម្មទ្វេភាគីមិនគិតពន្ធជាមួយសហរដ្ឋអាមេរិក។ ការសិក្សា១រកឃើញថាកសិករកម្ពុជាប៉ះពាល់ខ្លាំងក្រោយការឆ្លងកូវីដក្នុងសហគមន៍២០កុម្ភៈ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទីភ្នាក់ងារ AP បានចូលមើលមណ្ឌលឃុំឃាំងធំបំផុតនៅតំបន់ស៊ីនជាំង។ វីរុសជំងឺកូវីដបំប្លែងថ្មីដែលតាកើនឡើងទ្វេបើធៀបនឹងខែមិថុនា។ តើនឹងមានគណបក្សទីបីនៅពេលប្រទេសអាមេរិកបែកបាក់គ្នាខាងនយោបាយឬទេ?