កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣១ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា គណបក្សសង្គ្រោះជាតិប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយការគប់គ្រាប់បែក។ អ្នកជំនាញស្នើឲ្យពិចារណាលទ្ធភាពបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង ខណៈចំនួនអ្នកឆ្លងកូវីដបន្តកើនឡើង។ អតីតអ្នកភូមិបុរីកីឡាបង្ហាញទស្សនៈជុំវិញការស្លាប់របស់លោកស្រី ស៊ុយ សុផាន ដែលពួកគេមានជម្លោះដីធ្លីជាមួយ។ វត្តអារាមទូងស្គរ និងគងដើម្បីដាស់តឿនអំពីជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden បង្ហាញបញ្ជីឈ្មោះបេក្ខជនចៅក្រមតុលាការសហព័ន្ធជាលើកដំបូងគណបក្ស។ សភាចិនអនុម័តយល់ព្រមលើការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតក្នុងក្រុងហុងកុង។ វីដេអូ បង្ហាញពីស្ត្រីអាមេរិកដើមកំណើតអាស៊ីម្នាក់ ត្រូវបានវាយប្រហារនៅលើផ្លូវក្នុងក្រុងញូវយ៉ក។ មហាសេដ្ឋីថៃត្រូវបានចោទប្រកាន់ពីការប្រមាថរាជវង្សតាមរយៈវីដេអូបង្ហោះជុំវិញរឿងវ៉ាក់សាំង។ បុគ្គលិកអាកាសចរម្នាក់ក្នុងប្រទេសវៀតណាមត្រូវបានកាត់ទោសដោយព្យួរពីបទចម្លងជំងឺកូវីដ១៩។ ក្មេងវ័យជំទង់នាំគ្នាប្តឹងរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធនឹងគម្រោងរុករកធ្យូងថ្មដ៏ចម្រូងចម្រាស៕
ព័ត៌មានពេលរាត្រី៖ ៣១ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ក្រសួងការបរទេសអាមេរិក៖ កម្ពុជារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី១ ខែមេសា។ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្ន ក្រោយការកើនឡើងនៃការរើសអើងពូជសាសន៍អាស៊ី។ តុលាការបើកសវនាការលើយុវជនសកម្មជនបរិស្ថាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វីដេអូរន្ធត់ទាក់ទាញអារម្មណ៍ក្នុងសវនាការថ្ងៃទី១នៃការកាត់ក្តីលោក Chauvin។ សហរដ្ឋអាមេរិកបញ្ជាឲ្យបុគ្គលិកមិនចាំបាច់ចាកចេញពីមីយ៉ាន់ម៉ា ស្របពេលការបង្ក្រាបរបស់យោធាលើបាតុកម្មនៅបន្ត។ UN ថា ភាពវឹកវរនៅមីយ៉ាន់ម៉ាធ្វើឲ្យជំនួញគ្រឿងញៀនកើនឡើងក្នុងតំបន់ទន្លេមេគង្គ។ សហរដ្ឋអាមេរិកនិងប្រទេស ១៣ ផ្សេងទៀត បារម្ភអំពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកអំពីប្រភពជំងឺកូវីដ១៩ ។ អាល្លឺម៉ង់រឹតត្បិតការប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដោយសារក្ដីបារម្ភរឿងកំណកឈាម។ សហរដ្ឋអាមេរិកថា ការរំលោភសិទ្ធិមនុស្សកើតឡើងច្រើននៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២០។ សេតវិមានចាត់វិធានការបន្ថែមដើម្បីដោះស្រាយអំពើហិង្សាប្រឆាំងជាតិសាសន៍អាស៊ី និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕