កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សត្វផ្សោតទន្លេមេគង្គមួយក្បាលចុងក្រោយនៅអន្លង់ឈើទាល ប្រឈមនឹងការផុតពូជ ខណៈទំនប់វារីអគ្គិសនីជាបញ្ហាគំរាមកំហែងមួយ។ ក្រសួងយុត្តិធម៌ក្រើនរំឭកដល់មន្រ្តីតុលាការឲ្យបន្តចូលរួមដោះស្រាយសំណុំរឿងកកស្ទះ។ រីឯព័ត៌មានអន្តរជាតិវិញមាន ការសិក្សាថ្មី៖ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនផ្តោតលើប្រាក់ចំណេញ មិនមែនលើការអភិវឌ្ឍនោះទេ៕
ព័ត៌មានពេលរាត្រី៖ ៣១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ប្រជានេសាទ រងគ្រោះពីខ្យល់មិនទៀងទាត់ និងផលប៉ះពាល់នៃការអភិវឌ្ឍតាមព្រែកសមុទ្រ។ រដ្ឋាភិបាល គ្រោងបោះផ្សាយមូលបត្ររដ្ឋលើកដំបូង ខណៈការចំណាយឆ្នាំ២០២២ត្រូវគ្រោងជាង ៨ ពាន់ លានដុល្លារ។ បេក្ខជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមទទួលសំឡេងគាំទ្រក្នុងការបោះឆ្នោតឃុំសង្កាត់។ បទសម្ភាសន៍ដកស្រង់ពីកម្មវិធី Hello VOA៖ អ្នកជំនាញថា កសិករកម្ពុជារងបន្ទុកធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩។ ខ្មែរក្រៅស្រុក បង្កើតគណៈកម្មការស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស៕