កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អង្គការក្រៅរដ្ឋាភិបាលបន្តធ្វើហូលពិតាន ទោះតម្រូវការទីផ្សារផលិតផលនេះតូចខ្លាំង។ មន្ត្រីជាន់ខ្ពស់កម្ពុជាប្រតិកម្មនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានថាជា«គំនិតបង្កហេតុ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ អាចនឹងចូលជាធរមាន។ លោក Trump និងលោក Biden ទៅឃោសនានៅរដ្ឋ Minnesota និង Wisconsin ដូចគ្នានៅថ្ងៃសុក្រ។ តួលេខមុនការបោះឆ្នោតប្រធានាធិបតីបង្ហាញថា សេដ្ឋកិច្ចអាមេរិកកើន ៧,៤% ក្នុងត្រីមាសទី៣។ រដ្ឋាភិបាលកាន់តែច្រើនពិចារណាបិទប្រទេស ស្របពេលដែលជំងឺកូវីដ១៩កើនឡើងជុំវិញពិភពលោក។ អ្នកកាន់សាសនាឥស្លាមរាប់ពាន់នាក់តវ៉ាប្រឆាំងរូបត្លុកបារាំង៕
ព័ត៌មានពេលរាត្រី៖ ៣១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ប្រទេសកម្ពុជា រំពឹងថានឹងបោសសម្អាតគ្រាប់មីនអស់ត្រឹមឆ្នាំ២០២៥។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៦ មានការពិភាក្សាអំពីអនាគតនៃគោលនយោបាយសារពើពន្ធ។ អង្គការសិទ្ធិមនុស្សថា អ្នកជាប់ឃុំនៅកូរ៉េខាងជើងតែងតែរងទារុណកម្ម។ មន្ត្រីយោធាចូលនិវត្តន៍តៃវ៉ាន់ ត្រូវបានឃុំខ្លួនពីបទផ្តល់ព័ត៌មានសម្ងាត់ទៅឱ្យចិន។ ក្រុមអ្នកកាសែតអាហ្វ្រិកព្យាយាមធ្វើវិភាគនិងពន្យល់ដោយលម្អិតអំពីការបោះឆ្នោតអាមេរិក៕