ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣០ កញ្ញា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អគ្គ​លេខាធិការ​អ.ស.ប.​នឹង​បង្ហាញ​របាយ​ការណ៍​អំពី​«ការ​បំភិត​បំភ័យ»​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​លុប​ស្រះ​ទឹក​នៅ​បុរី​ស្កឹមស្កៃ​ហ្គ្រេន​ភ្នំពេញ​របស់​ក្រុមហ៊ុន​ជីបម៉ុងលែន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ទីនោះ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អគ្គលេខាធិការ​​អ.ស.ប.​សោកស្តាយ​ចំពោះ​​​​ «ចំណុច​គោល​​ដ៏​ឈឺចាប់»​ ដែល​កូវីដ​១៩ ​បាន​សម្លាប់​មនុស្ស​សរុប​១​លាន​នាក់។ លោកTrump និង​លោក Biden នឹង​ជជែក​ដេញដោល​គ្នា​លើក​ទី​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។ មនុស្ស​៣នាក់​ស្លាប់​និងហើយ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​​ភៀស​ខ្លួនចេញ ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ក្នុងភាគ​ខាង​ជើង​រដ្ឋ California​។ ប្រធានាធិបតី​បារាំង​​ជួប​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​បេឡារុស។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ផ្អាក​សកម្មភាព​ការងារ​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០​​ កញ្ញា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​៣​នាក់​ថា​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម» ​ក្រោយ​ការតវ៉ា​នៅ​មុខ​ក្រសួង​ដែនដី។ អ្នក​កាសែត​២​នាក់​ដែល​​រង​របួស ​ដាក់​ពាក្យ​បណ្តឹង​ «ប៉ុន​ប៉ង​វាយ​សម្លាប់» ក្រោយ​រាយ​ការណ៍​បទ​ល្មើស​ព្រៃឈើ។ តំណាង​អង្គការ​ខ្មែរ​អាមេរិកាំង​ដាក់​ញត្តិនៅ​ស្ថានទូត​កម្ពុជា​និង​​ក្រសួង​ការបរទេស​អាមេរិក​រឿង​ចាប់​ខ្លួន​ថ្មីៗ​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​ដ៏​វីវក់។ អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​ប្រតិកម្ម​ផ្ទុយ​គ្នា​អំពី​ការ​ជជែក​ដេញដោល​រវាង​លោក Trump និង​លោក Biden។ តុលាការ​ពន្យារ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​យក​សន្លឹកឆ្នោត​នៅ​រដ្ឋ Wisconsin។ អត្ថបទ​ស្រាវជ្រាវ​រក​ឃើញ​ថា​​ ពលករ​ចំណាក​ស្រុក​ប្រឈម​បញ្ហា​ផ្លូវចិត្ត។ អ្នក​វិទ្យាសាស្ត្រ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ រដ្ឋាភិបាល​អភិរក្ស​និយម​ថៃ​ព្យាយាម​ដោះស្រាយ​ការ​ទាមទារ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​រាជា​និយម។ សេដ្ឋី​អចលនទ្រព្យ​ចិន​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ​ពី​បទ​ពុករលួយ៕

XS
SM
MD
LG