កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលកម្ពុជាថា ការចងក្រងក្រុមតំណាងនៅមូលដ្ឋានត្រូវអាក់ខាន ដោយសារច្បាប់សមាគមអង្គការសង្គមស៊ីវិល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកSanders សុំឱ្យក្រុមគាំទ្រកំណែទម្រង់នយោបាយនិយម រក្សារបៀបវារៈតទៅទៀតដោយបោះឆ្នោតជូនលោក Biden។ តៃវ៉ាន់មានគម្រោងផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រពីប្រទេសចិន។ អង្គការសហប្រជាជាតិថា អ្នកធ្វើការផ្នែកមនុស្សធម៌ប្រឈមនឹងអំពើហិង្សាច្រើនជាងមុន៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រីកម្ពុជាថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ នៅក្នុងបទសម្ភាសន៍ «កម្ពុជាច្នៃប្រឌិត» មានការពិភាក្សាជាមួយ អ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញឲ្យសិល្បករស្តាប់អារម្មណ៍ក្នុងខ្លួន (ភាគ៣)។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សម្ព័ន្ធមិត្តអាមេរិកពង្រឹងសម្ព័ន្ធភាពដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិនក្នុងដែនសមុទ្រ។ វិភាគ៖ ហេតុអ្វីបានជាកប៉ាល់ចិន ធ្វើដំណើរទៅតំបន់ថ្មប៉ប្រះទឹកមួយនៅក្បែរច្រាំងសមុទ្រម៉ាឡេស៊ីដោយគ្មានការអញ្ជើញ។ ការសិក្សាស្រាវជ្រាវគាំទ្រទ្រឹស្តីថា មនុស្សខ្លះមានភាពស៊ាំនឹងមេរោគក្នុងខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩។ សមាជិកព្រឹទ្ធសភាសំខាន់ៗថា នយោបាយអាមេរិកចំពោះប្រទេសវ៉េណេស៊ុយអេឡាទទួលបរាជ័យ៕