កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣០ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា គណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើការខូចខាតប្រជាធិបតេយ្យកម្ពុជា។ រដ្ឋាភិបាលប្រកាសវិធានការបិទខ្ទប់ក្នុងខេត្តចំនួន៨ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី Delta។ រីឯព័ត៌មានអន្តរជាតិវិញមាន មូលហេតុដែលជំងឺកូវីដ១៩កើនឡើងនៅអាស៊ីនៅឆ្នាំនេះ បន្ទាប់ពីមានការកើនឡើងតិចតួចនៅឆ្នាំ២០២០៕
ព័ត៌មានពេលរាត្រី៖ ៣០ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា តំណាងទូតអាមេរិកថា វ៉ាក់សាំងមកកម្ពុជា ជាអំណោយរបស់ពលរដ្ឋអាមេរិកាំង និងមិនមានលក្ខខណ្ឌនោះទេ។ មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន បន្តសុំឲ្យទម្លាក់ចោលការចោទប្រកាន់ក្នុងសវនាការជុំចុងក្រោយ។ ការសិក្សា១រកឃើញថាកសិករកម្ពុជាប៉ះពាល់ខ្លាំងក្រោយការឆ្លងកូវីដក្នុងសហគមន៍២០កុម្ភៈ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចព្រមព្រៀងទស្សនកិច្ចកងកម្លាំងហ្វីលីពីននិងសហរដ្ឋអាមេរិកនៅតែមានជាធរមាន។ សហរដ្ឋអាមេរិកថ្កោលទោស«ការយាយី»អ្នកកាសែតបរទេសនៅប្រទេសចិន។ រដ្ឋាភិបាលអនុញ្ញាតការព្យាបាលកូវីដ១៩តាមផ្ទះក្នុងខេត្តទាំងអស់ ខណៈវីរុស Delta ឆ្លងចូលសហគមន៍។ លោក Biden ថា អ្នកធ្វើការសហព័ន្ធដែលមិនចាក់វ៉ាក់សាំងត្រូវធ្វើតេស្តនិងពាក់ម៉ាស់។ វីរុសជំងឺកូវីដបំប្លែងថ្មីដែលតាកើនឡើងទ្វេបើធៀបនឹងខែមិថុនា។ សេដ្ឋកិច្ចអាមេរិកកើនឡើង៦,៥%ពីខែមេសាដល់ខែមិថុនា។ កីឡាការិនីអាមេរិកាំង Sunisa Lee ឈ្នះបានមេដាយមាសក្នុងការប្រកួតកីឡាអូឡាំពិកខាងកីឡាកាយសម្ព័ន្ធ និងព័ត៌មានផ្សេងទៀត៕