ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣០ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ រង​ការ​រិះគន់​ពី​រដ្ឋាភិបាល។ កម្ពុជា​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី Delta ដែល​បង្ក​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​រដ្ឋមន្ត្រី​ប្រទេស​ជឿនលឿន​២០​ហៅ​ថា G-20 ពិភាក្សា​​​គ្នា​អំពី​បញ្ហា​វីរុស​កូរ៉ូណា ការប្រែប្រួល​អាកាសធាតុ​និង​ការ​អភិវឌ្ឍ​នៅ​ទ្វីប​​អាហ្វ្រិក។ អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និយាយ​ថា​ វា​ជា​ការ​ចាំ​បាច់​​ក្នុង​ការ «ភ្ញាក់​ដឹង​ខ្លួន» ដើម្បី​ការពារ​​កោះ​តៃវ៉ាន់។ លោក​ស្រី Aung San Suu Kyi ស្នើ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​​រក្សា​ការ«រួបរួម​គ្នា»។ ទីក្រុង​សំខាន់៤​របស់​អូស្ត្រាលី​​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​បិទ​សកម្មភាព​សង្គម​​ជា​ថ្មី។ អ្នក​ការទូត​ថា នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពី​​ថវិកា​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទេ​ ដែល​អាច​​ជា​ហានិភ័យ​ប៉ះ​ពាល់​​ដល់​​បេសកកម្ម​នេះ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៣០ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​មាន​មនុស្ស​ស្លាប់​២៧នាក់​ ក្នុង​មួយ​ថ្ងៃ​ជា​តួលេខ​ខ្ពស់​ជាង​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩។ តុលាការ​ខេត្តមណ្ឌលគិរី​ ឃុំ​ខ្លួន​មន្រ្តីយោធា​និង​នគរបាល​ព្រំដែន​៩នាក់ ចោទ​ពី​បទ​សមគំនិត​កាប់ឈើ​ទៅ​វៀតណាម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ករណី​សកម្មជន​គួរ​ត្រូវ​ជម្រះ​ឲ្យ​បាន​ឆាប់ ខណៈ​ក្រសួង​យុត្តិធម៌​បញ្ចប់​សំណុំរឿង​កកស្ទះ។ ​កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តីពី​ «ថ្ងៃ​ដែល​ព្រះអាទិត្យ​រះ​យូរ​បំផុត ការ​ស្រូប​ទាញ​ថាមពល​នៅ​អវកាស​ និង​ផែនដី​អាច​មាន​គេ​ឃ្លាំមើល»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​និង​អភិបាល​រដ្ឋ​ឆ្នេរ​ខាងលិច​​គ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ឆ្លើយតប​នឹង​ភ្លើង​ឆេះ​ព្រៃ។ ហេតុ​អ្វី​កងទ័ព​រំដោះ​ប្រជាជន​ចិននៅ​តែ​ដាក់​បដា​គំរាម​កំហែង​ធ្វើ​សង្រ្គាម​ជា​មួយ​តៃវ៉ាន់? វ៉ាក់សាំង​ស៊ីណូវ៉ាក់​មិន​គ្រប់គ្រាន់​ ប៉ុន្តែ​ជម្រើស​ផ្សេង​ទៀត​មាន​កំណត់។ ​ចំនួនអ្នកស្លាប់នៅក្នុងអាគារបាក់នៅរដ្ឋ Florida បានកើនឡើងដល់១២នាក់។ ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​វិល​ត្រឡប់​មក​វិញ​ដើម្បី​«ជំរុញបន្ថែម»​នូវ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។​ ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​កោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ និង​ព័ត៌មាន​ដទៃ​ទៀត៕

XS
SM
MD
LG