កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣០ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ត្រីជាប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់កម្ពុជា និងជាគន្លឹះទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងសន្តិសុខស្បៀងអាហារ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ធនាគារកណ្តាលចិនសហការជាមួយក្រុមហ៊ុន Ant និង Tencent ដើម្បីបង្កើតរូបិយវត្ថុឌីជីថល។ សហរដ្ឋអាមេរិកបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ៕
ព័ត៌មានពេលរាត្រី៖ ៣០ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខណៈខេត្តកំពង់ស្ពឺទម្លាក់ស្លាកឃោសនាសុរា អ្នកឃ្លាំមើលរំឭករដ្ឋឱ្យពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំងឺកូវីដ១៩ បានប៉ះពាល់ដល់ការវិវត្តនៃការលុបបំបាត់ជំងឺត្រូពិច ដែលមិនត្រូវបានគេអើពើ។ អឺរ៉ុបកំពុងងើបចេញពីវិបត្តិជំងឺកូវីដ១៩។ ម្ចាស់កប៉ាល់ថា អាជ្ញាធរព្រែកជីក Suez មានកំហុសដែលអនុញ្ញាតឱ្យកប៉ាល់ Ever Given ចូលក្នុងផ្លូវទឹកនេះ ក្នុងពេលមានអាកាសធាតុមិនល្អ។ សហរដ្ឋអាមេរិកបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ។ អត្ថបទវិភាគស្ដីអំពីបែបផែនដែលចិនប្រើប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីកែប្រែការយល់ឃើញមកលើខ្លួន អំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ អ្នកវិភាគលើកឡើងថា វៀតណាមកំពុងពង្រីកកងឈ្លបនេសាទរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ខណៈឥទ្ធិពលចិនបន្តកើនឡើង ហ្វីលីពីននិងអាមេរិកពិភាក្សាបន្តកិច្ចព្រមព្រៀងទស្សនកិច្ចយោធា៕