កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣០ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា នគរបាលថា តំបន់ក្រហមនឹង«តឹងតែងជាងមុន» រីឯពលរដ្ឋបន្តអំពាវនាវសុំស្បៀងអាហារ។ សង្គមស៊ីវិលស្នើរដ្ឋាភិបាលគិតគូរឡើងវិញរឿងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ទៅរដ្ឋ Georgia ដែលជាចំណុចក្តៅសម្រាប់ការបោះឆ្នោត ដើម្បីផ្សព្វផ្សាយផែនការស្តារសេដ្ឋកិច្ច។ មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ា រងការបាញ់ប្រហារដោយរ៉ុក្កែត។ ប្រទេសឥណ្ឌាព្យាយាមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈប្រទេសនេះមានអ្នកឆ្លងសរុបលើស ១៨លាននាក់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ៣០ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្លះនៅតំបន់ក្រហមតវ៉ាសុំស្បៀង ចំពេលមានការព្រមានពី«វិបត្តិមនុស្សធម៌»។ តំបន់ក្រហមនឹង«តឹងតែងជាងមុន» រីឯពលរដ្ឋបន្តអំពាវនាវសុំស្បៀងអាហារ។ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ ៧៦១នាក់បន្ថែមទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មនុស្សជាច្រើននាក់ជាន់គ្នាស្លាប់នៅក្នុងពិធីបុណ្យសាសនាមួយក្នុងប្រទេសអ៊ីស្រាអែល។ ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសឥណ្ឌាកើនឡើងជិត ៤សែនករណី ក្នុងមួយថ្ងៃ។ អ្នកភូមិមីយ៉ាន់ម៉ារាប់ពាន់នាក់ត្រៀមខ្លួនរត់គេចពីអំពើហិង្សាទៅកាន់ប្រទេសថៃ។ ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូនឹងកាត់បន្ថយសេវាកុងស៊ុល។ លោក Biden ការពាររដ្ឋាភិបាលនិងលទ្ធិប្រជាធិបតេយ្យក្នុងសុន្ទរកថាទៅកាន់សភា និងព័ត៌មានផ្សេងៗទៀត៕