ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣០ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន គ្រួសារ​សកម្មជន​ថៃ​ Wanchalearm Satsaksit ថា ​មុន​បាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សវនាការ​កាត់ទោស​អតីត​មន្ត្រី​ប៉ូលិស​លើ​ករណី​ស្លាប់​លោក​ George Floyd​ ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ។ ប្រទេស​រុស្សី​បារម្ភ​​​ពី​​​ការ​ស្លាប់​ជន​ស៊ីវិល​ដោយ​ការ​បង្រ្កាប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប្រធាន​សហភាព។ អឺរ៉ុប​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​តួកគី​​ នៅ​សប្តាហ៍​ក្រោយ។ តៃវ៉ាន់​បង្កើន​កម្លាំង​​​ការពារ​កោះ​ដ៏​ធំ​បំផុត​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ប្រុងប្រៀប​ទប់​ទល់​​​ចិន។ អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​១៩​មាន​ការ​យកចិត្ត​ទុកដាក់​តិច​ដល់​សុខុមាលភាព​កុមារ។ អគ្គីភ័យ​ដ៏​ធំ​នៅ​រោង​ចក្រ​ចម្រាញ់​ប្រេង​​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ សកម្មជន​បរិស្ថាន​ថា ជីវិត​នៅ​លើ​ភព​ផែនដី​ពឹងផ្អែក​លើ​ការ​ស្តារ​ព្រៃឈើ​នៅ​ទូទាំង​ពិភពលោក។ ការ​ស្ទង់​មតិ​របស់​អង្គការ​ ICRC ថា ​​ជនជាតិ​​ស៊ីរី​វ័យ​ក្មេង​ខាតបង់​​​ខ្លាំង​​ក្នុង​សង្គ្រាម​មួយ​ទសវត្សរ៍៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំនាញ​ស្នើ​​ឲ្យ​ពិចារណា​លទ្ធភាព​​បិទ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ទី​ក្រុង ខណៈ​ចំនួន​អ្នក​ឆ្លង​កូវីដ​បន្ត​កើន​ឡើង។ អតីត​អ្នកភូមិ​បុរី​កីឡា​បង្ហាញ​ទស្សនៈ​ជុំវិញ​ការ​ស្លាប់​របស់​លោកស្រី ស៊ុយ សុផាន ដែល​ពួកគេ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ។ វត្ត​អារាម​ទូងស្គរ​ និង​គង​ដើម្បី​ដាស់តឿន​អំពី​ជំងឺ​កូវីដ១៩។ រឿង​ក្រោយ​ឆាក​នៃ​ការ​សម្តែង​សៀក​២៤ម៉ោងរបស់អង្គការ Phare​​ ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ ៩០% នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មេសា។ មនុស្ស​ស្លាប់​ដោយសារ​ការ​បង្ក្រាប​នៅ​មីយ៉ាន់ម៉ា​កើន​ដល់​ជាង ៥០០ នាក់ ស្រប​ពេល​ក្រុម​ឧទ្ទាម​ព្រមាន​សងសឹក។ អង្គការ​សហប្រជាជាតិ​ថា កុមារ​ចំណាក​ស្រុក​ឆ្លងកាត់​ព្រៃ Darien Gap សំដៅ​មក​សហរដ្ឋ​អាមេរិក កើនឡើង​ខ្លាំង។ សហរដ្ឋ​អាមេរិក​ថា ពលរដ្ឋ​ស៊ីរី​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​ត្រូវតែ​ទទួល​បាន​ជំនួយ។ វៀតណាម​កាត់ទោស​​អ្នក​ប្រើ Facebook ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ ពី​បទ​ប្រឆាំង​រដ្ឋ​អំណាច។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​​បន្ថែម​​ទៀត​​លើ​​រដ្ឋាភិបាល​​មីយ៉ាន់ម៉ា។ ការ​បង្រ្កាប​នយោបាយ​នៅ​តួកគី​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ៕

XS
SM
MD
LG