កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣០ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិសោយទិវង្គតនាំឲ្យមានការសោកស្តាយ ខណៈជីវិតនយោបាយរបស់ទ្រង់ក៏រងការរិះគន់ផងដែរ។ មន្ត្រីបក្សប្រឆាំងថា សារលោក កឹម សុខា រិះគន់លោក សម រង្ស៊ី មិនមែនចេញពីឆន្ទៈរបស់លោកឡើយ។ លោក ហ៊ុន សែន បញ្ជាឲ្យរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប និងចាប់ខ្លួនអ្នកទន្ទ្រាន។ រីឯព័ត៌មានអន្តរជាតិមាន កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីការវាយប្រហារអាចម៍ផ្កាយ និងការព្រមានរបស់ NASA ពីគ្រោះមហន្តរាយអាកាសធាតុ។
ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនតំបន់ឡពាងម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សា ខណៈគ្រួសារថា ជារឿងអយុត្តិធម៌។ កម្ពុជាទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុងវៀងចន្ទន៍ជាប្រធានអាស៊ាន និងផ្តល់ជំនួយមួយចំនួនដល់ភាគីឡាវ។ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេវិញ ខណៈនៅបន្តព្រួយបារម្ភអំពីវីរុសថ្មី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វីរុសកូវីដ១៩បំប្លែងថ្មី Omicron បានឆ្លងដល់ប្រទេសកាន់តែច្រើន។ លោក Biden ជំរុញពលរដ្ឋអាមេរិកកាំងឲ្យចាក់វ៉ាក់សាំង ស្របពេលវីរុសកូវីដ១៩ បំប្លែងថ្មី Omicron កំពុងរាលដាលលើពិភពលោក។ រដ្ឋមន្ត្រីការបរទសអាមេរិក ចូលរួមកិច្ចប្រជុំអង្គការអូតង់ស្ដីពីបញ្ហាសន្តិសុខ។ តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមសម្រាប់បណ្តឹងប្រឆាំងអ្នកស្រី Suu Kyi និងព័ត៌មានដទៃទៀត៕