ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣០ វិច្ឆិកា ២០២០

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា មូលហេតុ​ដែល​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ចូលចិត្ត​លោក Biden ជាង​ចិន​ចូលចិត្ត​លោក។ ទស្សនកិច្ច​ថ្មីៗ​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ទៅ​តំបន់​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​ការ​ប្ដេជ្ញា​ដ៏​មុតមាំ​របស់​រដ្ឋបាល​លោក Trump លើ​វិធានការ​តឹងរ៉ឹង​ចំពោះ​ប្រទេស​ចិន។ បុគ្គលិក​នៅ​ឥណ្ឌា​បោះបង់​ចោល​ទីក្រុង​ដែល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ទៅ​ធ្វើការ​ពី​ក្រុង​តូចៗ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត។ ជំងឺ​កូវីដ១៩ និង​ភាព​អសន្តិសុខ​ បាន​ពន្យារពេល​ដល់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​ពី​ប៉ាគីស្ថាន​និង​អ៊ីរ៉ង់៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកំណត់ពេល១៥ថ្ងៃដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ១៩ តាមសហគមន៍ជាលើកដំបូង។ ក្រោយរត់គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរការផ្ទេរអំណាចក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ។ អ្នកជំនាញសុខាភិបាលអាមេរិកថា វ៉ាក់សាំងកូវីដ១៩ កំពុងត្រូវបានផលិត ប៉ុន្តែពលរដ្ឋត្រូវបន្តរក្សាការប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺនេះ។ បាតុករថៃតវ៉ានៅទីស្នាក់ការកងយោធាជាន់ខ្ពស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin បញ្ជាក់ថាលោក Biden ឈ្នះលោក Trump។ ប្រទេសនូវែលសេឡង់ចោទប្រកាន់ភាគីចំនួន ១៣ នៅក្នុងការផ្ទុះភ្នំភ្លើងដែលបានឆក់យកជីវិតមនុស្សអស់ ២២ នាក់៕

XS
SM
MD
LG