កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរខណ្ឌដង្កោ៖ ផ្ទះប្រជាពលរដ្ឋជាង១៥០០ខ្នងរងការជន់លិចពីទឹកជំនន់ស្ទឹងព្រែកត្នោត។ រដ្ឋាភិបាលកម្ពុជា បង្ហាញផែនការបន្តសង្គ្រោះពលរដ្ឋ រងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩។ អាកាសធាតុប្រែប្រួលខ្លាំង ទឹកជំនន់ញឹកញាប់ ជាក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ។ រីឯព័ត៌មានអន្តរជាតិវិញមាន ស្ត្រីអាហ្វហ្គានីស្ថានបាត់បង់អាជីវកម្ម ខណៈក្រុមតាលីបង់ហាមឃាត់ពួកគេមិនឲ្យធ្វើការ។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីកូរ៉េខាងត្បូងបោះជំហានមួយទៀត ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ៕
ព័ត៌មានពេលរាត្រី៖ ៣០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន កសិករនៅតំបន់ជាប់មាត់សមុទ្រកម្ពុជារងផលប៉ះពាល់ ដោយសារទឹកប្រៃជ្រៀតចូលស្រែ។ អ្នកជំនាញថា វាគួរឲ្យអាម៉ាស់ បើកម្ពុជាផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយរំលងការបង្ការការប្រែប្រួលអាកាសធាតុ។ សេចក្តីដកស្រង់នៃកម្មវិធីហេឡូវីអូអេស្តីពីផលប្រយោជន៍នៃជំនួយបរទេសក្នុងការអភិវឌ្ឍកម្ពុជាក្នុងរយៈពេល៣០ឆ្នាំនេះ។ រីឯព័ត៌មានអន្តរជាតិវិញមាន ប្រទេសអូស្ត្រាលីខ្វែងគំនិតគ្នាអំពីអនាគតឧស្សាហកម្មធ្យូងថ្មធំមហិមា។ រដ្ឋសភាថៃ ពិភាក្សាលើកំណែទម្រង់ស្ថាប័នប៉ូលិស បន្ទាប់ពីមានរឿងអាស្រូវថ្មីចុងក្រោយ៕