កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍បានឲ្យដឹងថា កម្ពុជាបាត់បង់ព្រៃឈើប្រមាណ៣៧ភាគរយ នៅទីតាំងគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ៤ឆ្នាំនៃការចោទប្រកាន់ មេធាវីលោក កឹម សុខា បន្តជំរុញឲ្យពន្លឿនសវនាការ ដើម្បីបង្ហាញ«ការផ្សះផ្សាជាតិ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអ៊ូហ្គាន់ដា និងស.រ.អ. បញ្ជាក់ថា អ៊ូហ្គាន់ដានឹងទទួលជនជាតិអាហ្វហ្គានីស្ថាន២ពាន់នាក់ ឱ្យរស់នៅបណ្តោះអាសន្ន។ «ការអត់ធ្មត់ខាងយុទ្ធសាស្ត្រ» ក្លាយជាការក្រេវក្រោធចំពោះភាពយឺតយ៉ាវនៃកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន៕
ព័ត៌មានពេលរាត្រី៖ ៣ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមអ្នកជំនាញអ.ស.ប អំពាវនាវឲ្យដោះលែងក្មេងប្រុសជាកូនសកម្មជនបក្សប្រឆាំង ខណៈមន្រ្តីកម្ពុជាការពារចំណាត់ការផ្លូវច្បាប់។ របាយការណ៍៖ ការនាំអង្ករទៅអឺរ៉ុបនិងអាស៊ានថយចុះខ្លាំង ខណៈនាំទៅចិនកើនតិចតួច។ កសិករនៅខេត្តពោធិ៍សាត់ត្អូញត្អែរ«ជីវិតកាន់តែលំបាក» ខណៈប្រឈមភាពរាំងស្ងួត និងជំងឺកូវីដ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាហ្វហ្គានីស្ថានងាកទៅប្រទេសចិននិងប្រទេសផ្សេងទៀត ពេលទំនាក់ទំនងជាមួយអាមេរិកមិនប្រាកដប្រជា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលនៅកំពុងធ្វើការដើម្បីជម្លៀសអ្នកកាសែតចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ជនជាតិអាហ្វហ្គានីស្ថាន ប្រឈមនឹងការស្រេកឃ្លាននៅពេលជិតដល់រដូវធ្លាក់ទឹកកក។ ក្រុមហ៊ុនអវកាសអូស្ត្រាលីនិងតៃវ៉ាន់ ចេញគម្រោងបង្ហោះរ៉ុក្កែតពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ៕