កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបន្តជាប់ក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សរបស់អាមេរិក៣ឆ្នាំជាប់គ្នា។ រដ្ឋមន្រ្តីការបរទេសកម្ពុជាការពារចំណាត់ការរដ្ឋាភិបាលក្នុងជំនួបដំបូងជាមួយប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមបញ្ជូនកីឡាករកីឡាការិនី៣នាក់ទៅប្រកួតកីឡាអូឡាំពិកនៅជប៉ុន។ កម្ពុជាគាំទ្រការចាក់វ៉ាក់សាំង ខណៈករណីឆ្លងថ្មីកើនឡើងខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសចិនប្តឹងអូស្ត្រាលីទៅអង្គការពាណិជ្ជកម្មពិភពលោកចំពោះការដាក់ពន្ធគយពាណិជ្ជកម្ម។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបង្កើតក្រុមការងារពិសេសមួយដើម្បីបង្ក្រាបការគំរាមកំហែងអ្នកធ្វើការខាងបោះឆ្នោត៕
ព័ត៌មានពេលរាត្រី៖ ៣ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថា វត្តមានក្រុមហ៊ុនសន្តិសុខឯកជនចិនកំពុងរីកដុះដាលនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានកម្ពុជាផងដែរ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៦ មានកិច្ចពិភាក្សាអំពី«ឥទ្ធិពលនៃលំហូរធំៗក្នុងពិភពលោកមកលើកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ.ស.ប.ថា ប្រជាជនផ្លាស់ទីដោយបង្ខំដោយសារសង្គ្រាមកើនឡើងទោះបីជាមានជំងឺរាតត្បាត។ ខណៈសេដ្ឋកិច្ចធ្លាក់ចុះ កសិករនៅលីបង់ងាកទៅដាំកញ្ឆា។ អូស្ត្រាលីបង្ហាញពីផែនការដ៏មហិច្ឆតាហាមឃាត់ការប្រើប្រាស់ប្លាស្ទិក និងកែវកាហ្វេដែលប្រើតែមួយលើក៕