កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ មិថុនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមន្រ្តីបក្សប្រឆាំងនិងបើកលំហសេរីភាពនៅកម្ពុជា។ មេធាវីជំរុញការស្វែងរកសកម្មជនថៃដែលបាត់ខ្លួននៅរាជធានីភ្នំពេញមួយឆ្នាំមកហើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការបង្កើតរដ្ឋាភិបាលថ្មីក្នុងប្រទេសអ៊ីស្រាអែល និងព្រឹត្តិការណ៍បន្ទាប់ដែលគេមិនទាន់ដឹង។ ទីក្រុង Melbourne របស់អូស្ត្រាលី បន្តការបិទខ្ទប់មួយសប្ដាហ៍ទៀត ដោយសារជំងឺកូវីដ១៩។ ប្រទេសចិននិយាយថា ការហោះហើរយន្តហោះយោធាជិតប្រទេសម៉ាឡេស៊ី គឺជាការហ្វឹកហាត់ជាធម្មតា។ ក្រុមហ៊ុនផលិតសាច់ JBS របស់អាមេរិក មានភាពប្រសើរវិញហើយ ក្រោយទទួលរងការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ។ នាវាចម្បាំងអ៊ីរ៉ង់លិចក្នុងឈូងសមុទ្រ Oman។ សង្ឃនាយករ៉ូម៉ាំងកាតូលិកថ្មីរបស់ហុងកុងអំពាវនាវឲ្យសហគមន៍កាតូលិកមានសាមគ្គីភាព៕
ព័ត៌មានពេលរាត្រី៖ ៣ មិថុនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជាបញ្ជាក់ថាចិនជួយអភិវឌ្ឍមូលដ្ឋានកងទ័ពរាម ខណៈអាមេរិកបារម្ភអំពីវត្តមានកងទ័ពចិន។ អាជ្ញាធរភ្នំពេញបញ្ជាឲ្យរុះរើផ្ទះបណ្តែតទឹក ខណៈសង្គមស៊ីវិលជំរុញឲ្យមានដំណោះស្រាយសមស្រប។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «បើមិនពឹងចិន តើឱ្យកម្ពុជាទៅពឹងនរណា?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានផ្នែកវិទ្យាសាស្ត្រចង់ឲ្យមានវ៉ាក់សាំងក្នុងពេល ១០០ថ្ងៃសម្រាប់ជំងឺរាតត្បាតបន្ទាប់។ សហរដ្ឋអាមេរិកថ្កោលទោសការប៉ុនប៉ងរបស់អាជ្ញាធរក្រុងហុងកុងលុបបំបាត់ប្រវត្តិនៃការសម្លាប់រង្គាលនៅទីលាន Tiananmen។ អនាគតបេសកកម្មបណ្តុះបណ្តាលរបស់អាមេរិកនៅអាហ្វហ្គានីស្ថានមិនប្រាកដប្រជានៅពេលការដកកងទ័ពអាមេរិកចេញពីអាហ្គានីស្ថានបានបញ្ចប់។ ពលរដ្ឋជម្លោះដីធ្លីម្នាក់នៅស្រុកអង្គស្នួលខេត្តកណ្តាលរងរបួសដោយការបាញ់ប្រហារពីកម្លាំងទាហាន។ មុនទស្សនកិច្ចរបស់អ្នកស្រីអនុប្រធានាធិបតី Harris លោក Blinken ជំរុញឱ្យតំបន់អាមេរិកកណ្តាលដោះស្រាយឫសគល់នៃបញ្ហាចំណាកស្រុក។ សង្ឃនាយករ៉ូម៉ាំងកាតូលិកថ្មីរបស់ហុងកុងអំពាវនាវឲ្យសហគមន៍កាតូលិកមានសាមគ្គីភាព៕