ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មានដូច​ត​ទៅ៖ យុវជន​មាតា​ធម្មជាតិ​ចាប់ផ្តើម​យុទ្ធនាការ​ជិះកង់ ទាមទារ​ឲ្យ​ដាក់ «កោះ​កុង​ក្រៅ» ជា​តំបន់​ការពារ។ សហជីព​កាន់​តែ​បារម្ភ​អំពី​ជីវភាព​កម្មករ ​ខណៈ​ក្រសួង​ការងារ​លើក​ពេល​ការ​បើក​ប្រាក់​អតីត​ភាព​ការងារ​ទៅ​ឆ្នាំ​ក្រោយ។ កម្ពុជា​​កោះ​​ហៅ​​ទូត​វៀតណាម​​សួរ​​នាំ​​រឿង​​តង់​បោះ​​នៅ​​តាម​​ព្រំដែន​ដែល​​មិន​ទាន់​​ឯកភាព​​គ្នា។ អង្គការ​​សង្គម​ស៊ីវិល​​កម្ពុជា​​ស្នើ​ឲ្យ​ពន្យារ​ពេល​ដំណើរការ​គម្រោង​វារីអគ្គិសនី​ហ្លួង​ប្រាបាង្គ​របស់​ឡាវ។ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ សហរដ្ឋ​អាមេរិក​បន្ត​មាន​ភាព​តានតឹង​​ក្រោយ​ពី​បាតុកម្ម​អស់​មួយ​សប្តាហ៍។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បកស្រាយ​ពី​អំពើ​យុត្តិធម៌​និង​ហិង្សា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd។ ប្រទេស​អូស្ត្រាលី​ស៊ើប​អង្កេត​ហិង្សា​ប៉ូលិស​អាមេរិក​ចំពោះ​អ្នក​កាសែត​ខ្លួន។ នូវែលសេឡង់​អាច​ដក​វិធានាការ​រឹតត្បិត​​ទប់​ស្កាត់​កូវីដ១៩​សំខាន់ៗ​នៅ​សប្តាហ៍​ក្រោយ៕

២០:៣០ - ២១:២៧

ព័ត៌មានពេលរាត្រី

ព័ត៌មាន​​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​សំណើ​របស់​វិស័យ​ឯកជន​សុំ​ពន្យារ​ពេល​ដក ​EBA ​តែ​ថា​ ជំហរ​រដ្ឋាភិបាល​នៅ​ដដែល។ យុទ្ធនាការ​ជិះកង់​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​ដើម្បី​ដាក់​តំបន់​កោះកុងក្រៅ​ជា​តំបន់​ការពារ​​មិន​បាន​សម្រេច​ ដោយសារ​អាជ្ញាធរ​រឹបអូសយក​កង់​របស់​ពួកគេ ហើយ​ចង់​ឲ្យ​ពួកគេ​សុំ​ច្បាប់​អនុញ្ញាត។ ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd បន្ដ​រីក​រាលដាល​​ក្លាយ​ជា​អំពើ​ហិង្សា​នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុង​​សហរដ្ឋអាមេរិក រហូត​ធ្វើ​ឲ្យ​ទីភ្នាក់ងារ FBI ស៊ើបអង្កេត​លើ​តួនាទី​របស់​ប៉ូលិស​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ លោក​ Trump ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​រក្សា​ច្បាប់​ទម្លាប់។ លោក Trump ថា គណបក្ស​សាធារណរដ្ឋ​នឹង​មិន​រៀបចំ​សន្និបាត​ជាតិ​គណបក្ស​នៅ​រដ្ឋ North Carolina នោះ​ទេ។ ចិន​រិះគន់​សហរដ្ឋ​អាមេរិក​រឿង​សិទ្ធិ​មនុស្ស មុន​ខួប​នៃ​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen ចូល​មក​ដល់ ខណៈ​តៃវ៉ាន់​ស្នើ​ឲ្យ​ចិន​សុំទោស​ចំពោះ​ការ​បង្ក្រាប​នៅ​ទីលាន​នេះ។ ក្រសួង​ការបរទេស​ឥណ្ឌា​ថា នាយករដ្ឋមន្រ្តី​ឥណ្ឌា​ទទួល​បាន​ការ​អញ្ជើញ​របស់​លោក Trump ឲ្យ​ចូលរួម​សន្និសីទ​កំពូល G-7 និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG