កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ធនាគារ ADB៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ អាចកើន ៤% តែត្រូវមើលស្ថានភាពកូវីដ១៩ សិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលក្រុងប៉េកាំងស្នើឲ្យនាយកអង្គការ WHO ឈប់ស៊ើបអង្កេតទៅលើទ្រឹស្តីថា វីរុសកូរ៉ូណា «ធ្លាយចេញពីមន្ទីរពិសោធន៍»។ បណ្ដាក្រុមជាតិសាសន៍ភាគតិចប្រដាប់អាវុធកំពុងរួបរួមជាមួយនឹងសកម្មជនប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ បុគ្គលិកសុខាភិបាលអាស៊ីនៅសហរដ្ឋអាមេរិកប្រឈមនឹងការគំរាមផ្សេងទៀតក្រៅពីជំងឺកូវីដ៕
ព័ត៌មានពេលរាត្រី៖ ៣ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលថា មនុស្សជាង ៨០០ នាក់ទៀតឆ្លងជំងឺកូវីដ១៩។ លោក ហ៊ុន សែន ថា ការបិទខ្ទប់ទីក្រុងត្រូវបញ្ចប់ចាប់ពីថ្ងៃទី៦ ខែឧសភា តែតំបន់មានហានិភ័យត្រូវរាំងខ្ទប់ដដែល។ កម្ពុជាប្រារព្ធទិវាសារព័ត៌មាន ខណៈសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលធានាសេរីភាពសារព័ត៌មាន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «បទពិសោធន៍របស់អ្នកសារព័ត៌មានជាស្រ្តីក្នុងប្រទេសកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកប្រឈមនឹងការអំពាវនាវឱ្យចែកវ៉ាក់សាំងកូវីដ១៩ជូនប្រទេសឯទៀត។ រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G-7 ជួបពិភាក្សាគ្នានៅចក្រភពអង់គ្លេស។ សហរដ្ឋអាមេរិកបដិសេធថា មិនមានកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងជាមួយអ៊ីរ៉ង់ទេ។ ករណីឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាកើនជិត ២០ លានករណី។ ហ្វីលីពីនទាមទារខ្លាំងៗឲ្យចិនចាកចេញពីដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ប្រទេសស៊ីមបាវ៉េរំពឹងលើថ្នាំជក់នៅពេលអនាគត ទោះបីជាមានយុទ្ធនាការប្រឆាំងការជក់បារីក្តី៕