ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌិត​ជាង ៥០០ នាក់ ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើកលែង​ទោស​ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ របាយការណ៍ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល ១០ ឆ្នាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រមុខ​ការពារ​ជាតិ​ប្រទេស​ចំនួន​១២ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងការ​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។ កិច្ច​ពិភាក្សា​ថ្មី​ស្តី​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វីយែន។ ក្រុម​គ្រូពេទ្យ​ជំនួយ​ដែល​ទៅ​សង្គ្រោះ​លោក Floyd ថា លោក​គ្មាន​ជីពចរ។ ប្រទេស​ឥណ្ឌា​មាន​ករណី​ជំងឺ​កូវីដ​ថ្មី​ប្រចាំ​ថ្ងៃ​ជាង​៨ម៉ឺន។ ប្រទេស G-7អំពាវ​នាវ​ឲ្យ​រួតរះ​ដក​កងទ័ព​អេរីត្រេ​ចេញ​ពីតំបន់ Tigray។ អត្រា​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​កើន​ដល់ ៩១៦.០០០​នាក់ ក្នុង​ខែមីនា។ ជំងឺ​កូវីដ​ធ្វើឲ្យ​អ្នក​ធ្វើ​នាវាចរ​សមុទ្រ​ ១០ម៉ឺន​នាក់ ជាប់​គាំង​នៅ​លើ​នាវា។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ដែល​បាន​រង្វាន់​ណូបែល​ចំពោះ​ស្នាដៃបង្កើត​អំពូល LED បាន​ស្លាប់៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៣ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា មុន​ដំណាច់​ខែ​មិថុនា។ យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ដំណើរការ​ទៅ​មុខ ទោះ​ជួប​ឧបសគ្គខ្លះ។ វត្ត​អារាម​ទូង​ស្គរ​និង​គង ដើម្បី​ដាស់​តឿន​អំពី​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ រដ្ឋាភិបាល​ចិន​វាយ​ប្រហារ​ក្រុមហ៊ុន​ម៉ាក​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ Xinjiang។ សភា​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើងវិញ​លើ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី៕

XS
SM
MD
LG