កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ថ្នាក់ដឹកនាំបក្សជំទាស់ហៅការកាត់ទោសជាប់ពន្ធនាគារជាង២០ឆ្នាំម្នាក់ជា «ការប៉ុនប៉ងផ្តាច់ជីវិតនយោបាយ»។ បុរស៤នាក់នៅភ្នំពេញត្រូវបាញ់សម្លាប់ ក្នុងផែនការចាប់ជម្រិតដែលប៉ូលិសដឹងមុន។ តំណាងអង្គការ WHO អំពាវនាវឲ្យពលរដ្ឋប្រញាប់ទៅចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង AstraZeneca មកដល់កម្ពុជា។ សេចក្តីព្រាងច្បាប់ថ្មីដាក់ទោសជាប់ពន្ធនាគារលើអ្នកគេចវេះចត្តាឡីស័កនិងការព្យាបាលជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានប៉ូលិស FBI នឹងប្រឈមការចោទសួរពីសកម្មភាពជ្រុលនិយម និងកុបកម្មនៅវិមានសភាអាមេរិក។ អង្គការសុខភាពពិភពលោកថា ប្រទេស ១៤២ នឹងទទួលបានវ៉ាក់សាំង ២៣៧ លានដូសពីកម្មវិធី COVAX នៅដំណាច់ខែឧសភា។ អង្គការការពារសេរីភាពសារពត៌មានប្តឹងមន្ត្រីអារ៉ាប៊ីសាអូឌីតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ៣ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារួមជាមួយអាស៊ានបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងជំរុញឲ្យមាន«ដំណោះស្រាយដោយសន្តិវិធី»។ មនុស្ស ៣៤ នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានខ្មែរ ៩ នាក់ក្នុងខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានកិច្ចពិភាក្សាអំពី «ឧស្សាហកម្មជំនាន់ទី ៤»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការតវ៉ាប្រឆាំងរដ្ឋប្រហារមួយថ្ងៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ដោយការបង្ហូរឈាម ក្រោយការខំប្រឹងប្រែងខាងការទូតរបស់អាស៊ានបានជាប់គាំង។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីចំពោះតួនាទីនៅក្នុងការវាយប្រហារលើលោក Navalny។ នាយក FBI ថា៖ មិនមានភស្តុតាងបញ្ជាក់ថា ក្រុមសកម្មជនឆ្វេងនិយមបានវាយប្រហារវិមានសភាសហរដ្ឋអាមេរិកទេ។ សកម្មជនថៃម្នាក់ដែលរងការចោទប្រកាន់ពីការដុតព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រត្រូវបានចាប់ខ្លួន៕