ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ៣ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជាមាន ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ផ្សឹក ​ខណៈ​មាន​ការ​បារម្ភ​អំពី​ការ​បញ្ជូន​មក​កម្ពុជា។ លោក ​ហ៊ុន សែន ​ប្រកាស​គាំទ្រ​កូន​ប្រុស​ច្បង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​ពី​លោក​ឈប់​ឈរ​ឈ្មោះ។ លោក ​ហ៊ុន សែន​ ប្រកាស​ត្រៀម​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​បារម្ភ​អំពីការ​បិទខ្ទប់​ប្រទេស​សាជា​ថ្មីដោយសារវីរុសបំប្លែងថ្មី។ ជនជាតិ​អឺរ៉ុប​បាតុកម្ម​ ខណៈ​​​ជំងឺ​កូវីដ១៩​កើន​ឡើង​​​ដែល​ជំរុញ​ឲ្យ​សមាជិក​សភា​ធ្វើ​ការ​រឹត​បន្តឹង​កាន់តែ​ខ្លាំង៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៣ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជាមាន ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់​ការ​នាយក​រដ្ឋមន្រ្តី​ដែលលើកឡើងថា ប្រសិនបើ«សារ​ភាព​រួច​ខ្លួន»​ពាក់ព័ន្ធនឹងរឿង​ទន្រ្ទាន​ដី​បឹង​ទន្លេសាប។ អ្នក​វិភាគថា​ ការ​ប្រកាស​​របស់​លោក ​ហ៊ុន សែន ​គាំទ្រ​ឲ្យ​កូន​ប្រុស​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​គឺ​ដើម្បី​ស្ទង់​ចរន្ត​គាំទ្រ។ បទសម្ភាសន៍៖ កេរដំណែល​ក្រោយ​ការ​សោយ​ទិវង្គតព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​បិទ​ព្រំដែន​ពេល​វិបត្តិ​កូវីដ​១៩​ធ្វើ​ឱ្យ​ពាណិជ្ជ​កម្ម​នៅ​នឹង​និង​មាន​ប្រយោជន៍​ដល់​គោល​ដៅ​ស្ថាន​ភាព​​ខ្លួន​ទីពឹ​ងខ្លួន​របស់​ចិន។ ចំណង​ទាក់​ទង​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ប្រភព​នៃ​ភាព​វឹកវរ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង។ លោកស្រី Ressa ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​​បដិសេធ​មិន​​ភៀស​ខ្លួន​ដោយសារ​ការ​ចោទប្រកាន់​របស់​ហ្វីលីពីន​ទេ។ អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​បារម្ភ​អំពីការ​បិទខ្ទប់​ប្រទេស​សាជា​ថ្មីដោយសារវីរុសបំប្លែងថ្មី៕

XS
SM
MD
LG