កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកតាមដាននយោបាយថាការបរិច្ចាគម៉ាសរបស់កម្ពុជាដល់ប្រទេសទីម័រខាងកើត ឡាវ និងមីយ៉ាន់ម៉ា គឺជាកាយវិការមនុស្សធម៌និងយុទ្ធសាស្ត្រការបរទេស។ ក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរភ្នំពេញខ្វែងគំនិតគ្នាលើការប្រារព្ធទិវាសិទ្ធិមនុស្ស ខណៈផ្ទុះជំងឺកូវីដ១៩។ អ្នកដំណើរខ្មែរ៣នាក់ទៀតមកពីចិននិងជប៉ុន ឆ្លងកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា អង់គ្លេសអនុញ្ញាតក្នុងគ្រាបន្ទាន់ឲ្យប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។ សកម្មជនវ័យក្មេង៣រូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ពីបទប្រឆាំងតវ៉ាកាលពីឆ្នាំ២០១៩។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកតែងតាំងអ្នកផ្តល់ប្រឹក្សាពិសេស ដើម្បីពិនិត្យមើលសំណុំរឿងស៊ើបអង្កេតពាក់ព័ន្ធប្រទេសរុស្ស៊ី។ ចៅក្រមតុលាការសហព័ន្ធរបស់អាមេរិកបដិសេធគោលការណ៍កំណត់ទិដ្ឋាការ H-1B។ យានអវកាសចិនប្រមូលសំណាកពីភពព្រះច័ន្ទយកមកភពផែនដី។ ក្រុមត្រួតពិនិត្យថា គ្រាប់មីនកែច្នៃនិងសំណល់គ្រាប់ផ្ទុះពីសង្គ្រាមកំពុងសម្លាប់និងធ្វើឲ្យជនស៊ីវិលពិការ៕
ព័ត៌មានពេលរាត្រី៖ ៣ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរបិទវិមានកាណាឌីយ៉ានិងធនាគារមួយ ខណៈករណីឆ្លងជំងឺកូវីដក្នុងសហគមន៍បន្តកើនឡើង។ រដ្ឋាភិបាលប្តេជ្ញាបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ បើស្ថានភាពជំងឺកូវីដមិនធូរស្បើយ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«តើតំបន់អាស៊ីអាគ្នេយ៍អាចរំពឹងអ្វីខ្លះពេលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក»? ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក។ ទីភ្នាក់ងារ CDC ព្រមានពី«ពេលលំបាកបំផុត»សម្រាប់សុខាភិបាលសាធារណ:អាមេរិក។ លោក Biden ជួបជាមួយកម្មករអាមេរិកនិងអ្នកជំនួញដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩។ អង្គការសហប្រជាជាតិអំពាវនាវដល់មនុស្សជាតិបញ្ឈប់«សង្គ្រាមប្រឆាំងធម្មជាតិ»និងឆ្ពោះទៅបំបាត់ឧស្ម័នកាបូន។ សេដ្ឋីខាងសារព័ត៌មានហុងកុងនិងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Jimmy Lai ត្រូវបានចាប់ខ្លួនជាថ្មី ហើយរងការចោទប្រកាន់ពីបទគៃបន្លំ។ តុលាការថានាយករដ្ឋមន្ត្រីថៃគ្មានកំហុស ប៉ុន្តែក្រុមបាតុករទាមទារឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌។ សេចក្តីព្រាងច្បាប់ថ្មីបង្ខំឲ្យក្រុមហ៊ុនចិនធ្វើតាមស្តង់ដារសវនកម្មអាមេរិក៕