ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុមវេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់។ សង្គម​ស៊ីវិលជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP26 សន្យា​ជួយ​សង្គ្រោះ​ព្រៃឈើ។ អតីត​អ្នកការទូត​និងជា​អ្នកចរចា​ចំណាប់​ខ្មាំង​សហរដ្ឋ​អាមេរិក ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប្រទេស​ចិនជំរុញ​ឲ្យ​ក្រុម​គ្រួសារ​ស្តុកទុក​របស់​របរ​សំខាន់ៗ​ប្រចាំ​ថ្ងៃ មុនពេល​រដូវ​រងា​មក​ដល់។ ក្រុម​ជន​សកម្មប្រយុទ្ធ វាយ​ប្រហារ​ទៅ​លើ​មន្ទីរពេទ្យ​យោធា​សំខាន់​មួយ​កន្លែង​ក្នុង​ទីក្រុង​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ រដ្ឋ២​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ។ រូប​ចម្លាក់ The Hug នៅ​ទីក្រុង New York ​រំឭក​ស្មារតី​អំណត់​របស់​មនុស្ស​ក្នុង​សម័យ​កូវីដ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា គ្រោង​តែងតាំង​បេក្ខភាព​ថ្មី​ជា​​ប្រេសិត​​អាស៊ាន​​លើ​​បញ្ហា​​ភូមា​ឱ្យ​ចូល​កាន់​តំណែង​ឆ្នាំ​ក្រោយ។ អវត្តមាន​កម្ពុជា​ពី​សេចក្ដី​ប្ដេជ្ញាចិត្ត​សាកល​អំពី​ការការពារ​ព្រៃឈើ​ នាំឱ្យ​មាន​ការរិះគន់។ ក្រុមវេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ​និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់។ ប្រជា​នេសាទ​រងគ្រោះ​ពី​ខ្យល់​មិន​ទៀងទាត់​ និង​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​តាម​ព្រែក​សមុទ្រ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ប្រកាស​ការប្តេជ្ញា​ចិត្ត​ខាង​អាកាសធាតុ និង​រិះគន់​គូប្រជែង​នៅ​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ។ មីយ៉ាន់ម៉ា​ប្រឆាំង​សម្ពាធ​អន្តរជាតិ បដិសេធ​ដំណើរ​ទស្សនកិច្ច​ជួប​អ្នកស្រី Suu Kyi។ សហរដ្ឋ​អាមេរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩​សម្រាប់​កុមារ​អាយុ​ពី​៥ ទៅ​១១ឆ្នាំ។ ពលរដ្ឋ​ចិន​ស្តុក​ទុក​ស្បៀង​អាហារ ខណៈ​សីតុណ្ហភាព​ធ្លាក់​ចុះ និង​ជំងឺ​កូវីដ១៩​រាលដាល។ ផលប៉ះពាល់​មុខ​ពីរ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​របៀប​ដោះស្រាយ​បញ្ហា​នេះ។ វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ បង្កើន​ការនេសាទ​ខុសច្បាប់​នៅ​កេនយ៉ា។ ការបោះឆ្នោត​មូលដ្ឋាន​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជា​ការសាកល្បង​ដល់​អ្នកស្មោះត្រង់​នៃ​គណបក្ស​របស់​លោក Mandela៕

XS
SM
MD
LG