ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣ វិច្ឆិកា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បង​ស្រី​​សកម្មជន​ថៃ​ដែល​​បាត់​ខ្លួន គ្រោង​​បង្ហាញ​ភស្តុតាង​នៅ​​កម្ពុជា ខណៈ​អាជ្ញាធរ​ថា​មិន​ទាន់​អាច​បញ្ជាក់​​អំពី​ការ​ចាប់​ពង្រត់​លើ​ទឹក​ដី​កម្ពុជា។ មន្រ្តី​កម្ពុជា​​សង្ឃឹម​ថា ​​ទំនាក់ទំនង​កម្ពុជា​និង​​អាមេរិក​មិន​ផ្លាស់​ប្តូរ​ ​ទោះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​​ណា​ក៏​ដោយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​របស់​លោក Trump និង​លោក Biden ទាក់ទាញ​ទាំង​អ្នក​ដែល​មិនមែន​ជា​អ្នក​គាំទ្រ​ខ្លួន និង​​​អ្នក​ដែល​​មិន​ទាន់​សម្រេច​ចិត្ត។ ជន​​ប្រដាប់​អាវុធ​វាយ​ប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​សម្លាប់​​មនុស្ស​យ៉ាង​តិច​១៩​នាក់។ លោក ​Trump​​ គំរាម​បណ្តេញ​​​វេជ្ជបណ្ឌិត Fauci ពី​ការងារ​ក្នុង​ជម្លោះ​​ជាមួយ​​អ្នក​ជំនាញ​​ជំងឺ​ឆ្លង​​កំពូល​របស់​ប្រទេស​រូប​នេះ។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ធ្វើ​ចត្តាឡីស័ក​ បន្ទាប់​ពី​បាន​​​នៅ​ជិត​អ្នក​ដែល​​​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ នាក់​ស្លាប់​ដោយសារ​ខ្យល់ព្យុះ Goni នៅ​ហ្វីលីពីន កើន​ដល់ ១៦ នាក់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣ វិច្ឆិកា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តាមដាន​នយោបាយ​អាមេរិក​ មើល​ឃើញ​ពី​ឥទ្ធិពល​នៃ​ការ​បោះ​ឆ្នោត​​អាមេរិក​មក​លើ​កម្ពុជា។ អ្នក​ឃ្លាំ​មើល៖ ​លទ្ធភាព​នៃ​ការ​កែ​លម្អ​ដំណើរការ​ប្រជាធិបតេយ្យ​កម្ពុជា អាស្រ័យ​លើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ VOA​ ខ្មែរ អំពី​ស្ថានភាព​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​នៅ​តាម​ការិយាល័យ​បោះឆ្នោត។ មន្ត្រី​ពង្រឹង​ច្បាប់​ធានា​អះអាង​ចំពោះ​អ្នក​បោះឆ្នោត​ថា ការ​បោះឆ្នោត​មាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ។ ពិភពលោក​តាមដាន​ដោយ​ច្រាសច្រាល​មើល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ Twitter នឹង​ដាក់​សញ្ញា​ព្រមាន​នៅ​ពី​មុខ​សារ​ណា​ដែល​អះអាង​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​មុន​លទ្ធផល​ផ្លូវការ​ត្រូវ​បាន​ផ្សព្វផ្សាយ។ ពលរដ្ឋ​អាមេរិកាំង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សម្រេច​ថា​តើ​លោក Trump ឬ​លោក Biden នឹង​ក្លាយ​ជា​ប្រធានាធិបតីអាណត្តិ​ថ្មី។ លោក Biden និង​លោក Trump ផ្ញើសារ​នយោបាយ​ចុង​ក្រោយ​ទៅកាន់​អ្នក​បោះឆ្នោត​មិន​ទាន់​សម្រេច​ចិត្ត។ លោក Trump អះអាង​ថា ការ​ពន្យារ​ពេល​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Pennsylvania អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។ តើ​គណបក្ស​ណា​អាច​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ?

XS
SM
MD
LG