កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៣ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ស្នើឲ្យមានការបណ្តុះយុវជនជំនាន់ថ្មី ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញ។ ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនត្រឹម២,២ភាគរយសម្រាប់ឆ្នាំ២០២១។ រីឯព័ត៌មានអន្តរជាតិមាន តុលាការរវ៉ាន់ដាផ្តន្ទាទោសបុរសដែលគេចាត់ទុកថាជាវីរជន «សណ្ឋាគាររវ៉ាន់ដា» ពីបទភេរវកម្ម៕
ព័ត៌មានពេលរាត្រី៖ ៣ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍ភាគទី២នៃដែលជាភាគបញ្ចប់នៃបទសម្ភាសន៍ជាមួយលោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីគម្រោងឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក (USAID) ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បទសម្ភាសន៍របស់វីអូអេជាមួយលោកបណ្ឌិត Robin Ramchanran នាយកប្រតិបត្តិនៃអង្គការ Asia Centre អំពីរបាយការណ៍ថ្មីមួយស្តីពីការរឹតត្បិតសេរីភាពនៃអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី«បញ្ហាសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម ត្រូវរំលោភបំពាននាំឲ្យមានអន្តរាគមន៍ពីក្រុមមន្ត្រីអ.ស.ប.»។ រីឯព័ត៌មានអន្តរជាតិមាន ចិនសម្ពោធគម្រោងផ្លូវដែក ដែលជាផ្លូវពាណិជ្ជកម្មឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌាឆ្លងកាត់តាមមីយ៉ាន់ម៉ា។ ម្ចាស់សត្វលានិងក្រុមតស៊ូមតិកេនយ៉ាទាមទារឱ្យហាមឃាត់ជាអចិន្ត្រៃយ៍លើការសម្លាប់សត្វលា៕